Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Olsen មិនបន្តកុងត្រារយៈពេលខ្លីដើម្បីលេងជាមួយ Cagliari រហូតដល់ចប់រដូវកាលនេះទេ

បាល់ទាត់៖ អ្នកចាំទី Robin Olsen បានប្រកាសពីការចាកចេញពីក្លិប Cagliari ក្រោយផុតកុងត្រាក្នុងលក្ខខណ្ឌខ្ចីជើងពីក្លិប Roma។

អ្នកចាំទី Olsen បដិសេធមិនព្រមចុះកុងត្រារយៈពេលខ្លីជាមួយ Cagliari ដើម្បីបន្តលេងឱ្យចប់រដូវកាលនេះទេ ហើយសម្រេចវិលត្រឡប់ទៅកាន់ក្លិបអាណាព្យាបាល Roma វិញ។ Cagliari បានចុះហត្ថលេខាយក Olsen ក្នុងលក្ខខណ្ឌខ្ចីជើងត្រឹមមួយរដូវកាលប៉ុណ្ណោះ ដើម្បីមកជំនួសអ្នកចាំទី Alessio Cragno ដែលមានបញ្ហារបួសស្មាធ្ងន់ធ្ងរចាប់តាំងពីដើមរដូវកាលមក។ យ៉ាងណាមិញ ក្រោយ Cragno ជាសះស្បើយពីរបួស Olsen សម្រេចមិនបន្តកុងត្រាថ្មីទេ ដោយទុកឱកាសឱ្យអ្នកចាំទីរូបនេះបង្ហាញខ្លួនសម្រាប់កាប្រកួតដែលនៅសេសសល់ក្នុងក្របខ័ណ្ឌ Serie A រដូវកាលនេះ។

ក្រោយចាកចេញ អ្នកចាំទី Olsen បានសរសេរនៅលើ Instagram ថា ខ្លួនពិតជាអរគុណដល់ក្លិប មិត្តរួមក្រុម និងអ្នកគាំទ្រទាំងអស់ សម្រាប់ពេលវេលាដ៏អស្ចារ្យជាមួយគ្នាកន្លងមក៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ football-italia

from: https://tnaot.com/km/m/detail/article/9447754