បាល់ទាត់៖ ខ្សែបម្រើស្លាប Cengiz Under បានយល់ព្រមនឹងសំណើផ្ទេរទៅកាន់ក្លិប Napoli រួចរាល់ហើយ ប៉ុន្តែនៅឡើយតែក្លិប Roma ប៉ុណ្ណោះដែលកំពុងចង់បានប្រាក់ចំណេញពីការផ្ទេររូបគេនៅរដូវក្តៅនេះ។
កីឡាករក្លិប Roma រូបនេះ ក្លាយជាគោលដៅសំខាន់មួយរូបរបស់ Napoli ក្រោយក្លិបជិតបាត់បង់ខ្សែបម្រើប្រយុទ្ធ Jose Callejon ហើយបានសម្លឹងឃើញ Under ជាបេក្ខភាពដែលអាចមកជំនួសដ៏មានប្រសិទ្ធភាពនៅរដូវកាលក្រោយ។
បើយោងតាមកាសែត La Repubblica បានអះអាងថាកីឡាករអន្តរជាតិតួកគីវ័យ ២២ ឆ្នាំនឹងផ្លាស់មកលេងជាមួយ Napoli នៅរដូវកាលក្រោយ បន្ទាប់ពីសាមីខ្លួនព្រមព្រៀងទទួលយកប្រាក់បៀវត្សរ៍ ៣ លានអឺរ៉ូក្នុងមួយឆ្នាំ។ យ៉ាងណាមិញ ក្លិប Roma ចង់បានប្រាក់ពីការផ្ទេរកីឡាកររូបនេះយ៉ាងតិច ៣០ លានអឺរ៉ូ ដែលធ្វើឱ្យ Napoli គិតឡើងវិញពីបញ្ហាតម្លៃខ្លួនខ្ពស់បែបនេះ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ football-italia