Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Song Joong Ki និង Jeon Yeo Bin អាចនឹងរួមគ្នាដើម្បីសម្តែងក្នុងរឿងភាគថ្មី

នៅថ្ងៃទី២ ខែកក្កដានេះ អ្នកតំណាងឧស្សាហកម្មភាពយន្តម្នាក់បានរាយការណ៍ថា លោក Song Joong Ki នឹងត្រូវសម្តែងនៅក្នុងរឿងភាគ “Vincenzo” របស់ស្ថានីយទូរទស្សន៍ tvN ។

ជាការឆ្លើយតបទៅនឹងរបាយការណ៍នេះទីភ្នាក់ងារ HiSTORY D&C របស់លោក Song Joong Ki បាននិយាយថា Song Joong Ki កំពុងពិចារណាការផ្តល់ជូន ដើម្បីសម្តែងនៅក្នុងរឿងថ្មី Vincenzo នេះ ហើយលោក Song Joong Ki នឹងសម្តែងជាមេធាវីក្នុងរឿងនេះ។

កាលពីខែមុន កញ្ញា Jeon Yeo Bin បានពិភាក្សាដើម្បីសំដែងជាតួឯកស្រីក្នុងរឿងនេះផងដែរ ។ រឿង Vincenzo នឹងត្រូវបាននិពន្ធដោយ Park Jae Bum ដែលពីមុនលោកធ្លាប់បាននិពន្ធរឿង Good Manager និងរឿង The Fiery Priest ដែលទទួលបានការគាំទ្រយ៉ាងខ្លាំង ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ soompi

from: https://tnaot.com/km/m/detail/article/9446844