បាល់ទាត់៖ ក្លិប Manchester United បានបញ្ជាក់ថា ខ្សែប្រយុទ្ធ Alexis Sanchez និងខ្សែការពារ Chris Smalling នឹងបន្តលេងនៅក្នុងក្របខ័ណ្ឌ Serie A សម្រាប់រដូវកាលដែលនៅសល់។
ខ្សែប្រយុទ្ធ Sanchez បានដាក់ឱ្យក្លិប Inter ខ្ចីជើងមួយរដូវកាល ដែលមានសុពលភាពដល់ថ្ងៃទី៣០ ខែមិថុនា រួចនឹងត្រូវត្រឡប់មក Man Utd វិញប្រសិនបើគ្មានលក្ខខណ្ឌណាមួយផ្តល់ជូនថ្មីទេ ប៉ុន្តែដោយសារលីគមិនអាចបញ្ចប់ទៅតាមពេលកំណត់ដូចរាល់ឆ្នាំក្រោយពីវិបត្តិកូវីដ-១៩ បានពន្យាអស់រយៈពេល ៣ ខែកន្លងទៅ ម្ល៉ោះហើយទើបធ្វើឱ្យមានការចុះកុងត្រារយៈពេលខ្លីបណ្តោះអាសន្នដើម្បីបន្តលេងរហូតចប់រដូវកាលនេះ។ យ៉ាងណាមិញ ខ្សែការពារ Smalling ត្រូវបានក្លិប Roma ខ្ចីជើងមួយរដូវកាលផងដែរ។
ដូច្នេះ អ្នកទាំងពីរនឹងបន្តមានតួនាទីជួយក្លិបរបស់គេរៀងៗខ្លួន រហូតដល់ចប់រដូវកាលនេះ ហើយក្លិបទាំងពីរក៏មានជម្រើសទិញផ្តាច់កុងត្រាពី Man Utd ផងដែរ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore