Leroy Sane កីឡាករសក់រួញសញ្ជាតិអាល្លឺម៉ង់ កៀកខ្លាំងទៅនឹងការចាកចេញទៅក្លឹប Bayern Munich ហើយក្រោយមានការចរចារវាងក្លឹបទាំងពីរ Man City និង Bayernក្នុងការផ្ទេរតម្លៃជិត ៥០លានអឺរ៉ូ។
ទោះជាយ៉ាងណា Leroy Sane មិនទាន់ចេញផង មានការលើកឡើងជាច្រើនពីការមកដល់របស់ Sancho នៅ Man City ដោយសារ Man City ត្រូវការអ្នកជំនួសកន្លែងស្លាបឆ្វេងរបស់Sane។យ៉ាងណាមិញ Pep Guardiola បានបដិសេធអំពីរឿងនេះ ដោយនិយាយថា Sancho ជាអ្នកចង់ចាកចេញទៅកាលពីមុន ហើយគ្មានហេតុផលណាដែលគេចង់ត្រឡប់មកវិញនោះទេ។Pep ក៏បាននិយាយថា វាជារឿងមិនសមហេតុផលទេ សម្រាប់អ្នកដែលចង់ចាកចេញទៅរកទីតាំងថ្មី រួចត្រឡប់មកកន្លែងដើមវិញ។
គួរបញ្ជាក់ផងដែរថា Jadon Sancho ធ្លាប់ជាកីឡាករនៅក្លឹបមេឃខៀវ Man City លេងបាន ២រដូវកាល 2015-2017 ក្រោយ Man City ទិញពី Watford កាលពីឆ្នាំ ២០១៥។ នៅឆ្នាំ ២០១៧ គេបានសម្រេចចិត្តចាកចេញទៅក្លឹប Dortmund។
ប្រភព៖ Goal.com