Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិនមានករណីឆ្លងថ្មីឡើយនៅថ្ងៃនេះ ខណៈសល់ ១០នាក់កំពុងសម្រាកព្យាបាល

(ភ្នំពេញ)៖ រហូតដល់ម៉ោង ០៨:២០ព្រឹក ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០២០ កម្ពុជាពុំរកឃើញករណីឆ្លងជំងឺកូវីដ-១៩ និងអ្នកជាសោះស្បើយថ្មីឡើយ ខណៈនៅសល់តែ ១០នាក់ប៉ុណ្ណោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

តាមការបង្ហាញរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឱ្យដឹងថា កម្ពុជាបានធ្វើតេស្តចំនួន ៣៧៥២៣ ស្មើនឹង ២២៦០ ក្នុងមួយលាននាក់។

គិតមកដល់ពេលនេះ ស្ថានភាពកូវីដ១៩ នៅទូទាំងប្រទេសកម្ពុជាសរុបចំនួន ១៤១នាក់ មានស្រ្តីចំនួន ៤០នាក់ និងបុរស ១០១នាក់ (គិតទាំងរលកទី១ និងរលកទី២ នៃករណីឆ្លងវីរុសកូវីដ១៩ នៅកម្ពុជា) ដែលបានរាតត្បាតលើខេត្ត-ក្រុងចំនួន ១៣ រួមមាន រាជធានីភ្នំពេញ ៤៦នាក់, ព្រះសីហនុ ៤០នាក់, សៀមរាប ៧នាក់, កំពង់ចាម ១៦នាក់, បាត់ដំបង ៨នាក់, ព្រះវិហារ ២នាក់, បន្ទាយមានជ័យ ៥នាក់, កំពង់ឆ្នាំង ៣នាក់, កំពត ២នាក់, ត្បូងឃ្មុំ ៤នាក់, កែប ៤នាក់, កោះកុង ២នាក់ និងខេត្តកណ្តាល ២នាក់។

ក្នុងនោះ មានជនជាតិខ្មែរ ៧១នាក់, ចិន ៣នាក់, អង់គ្លេស ៥នាក់, បារាំង ៤០នាក់, ម៉ាឡេស៊ី ១៣នាក់, ប៊ែលហ្សិក ១នាក់, អាមេរិក ២នាក់, កាណាដា ២នាក់, វៀតណាម ៣នាក់ និងជនជាតិឥណ្ឌូនេស៊ី ៣នាក់ គិតចាប់ពីទី២៧ ខែមករា ឆ្នាំ២០២០ មកដល់បច្ចុប្បន្ននេះ។

ទោះជាយ៉ាងណាក៏ដោយ ជំងឺកូវីដ១៩ នៅតែបន្តគម្រាមកំហែងជាប់ជានិច្ចលើពលរដ្ឋកម្ពុជា និងពិភពលោក សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ នៅឃ្លាតឆ្ងាយពីគ្នា មិនចេញក្រៅផ្ទះបើមិនចាំបាច់ ព្រោះប្រទេសជិតខាងយើង និងពិភពលោកកំពុងបន្តរាតត្បាត ដ៏ខ្លាំងក្លានៅឡើយ។

ករណីនេះ រដ្ឋាភិបាល នៅតែបន្តអនុវត្តគម្លាតសង្គមបន្តទៀត ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌ ពិធីជប់លៀង ការចាក់ធុងបាសរាំ ។ ល។ និងត្រូវបន្តគម្លាតបុគ្គលបន្តទៀត ដូចជាអង្គុយគម្លាតពីគ្នា ឈររងចាំគម្លាតពីគ្នា និងឈរជជែកគ្នាគម្លាតពីគ្នាជាដើម៕

from: https://tnaot.com/km/m/detail/article/9446457