ការប្រជែងយកកៅអីសម្រាប់លេងក្នុងពានរង្វាន់ Champions League សម្រាប់រដូវកាលក្រោយ បានបង្ហាញពីភាពកាន់តែតានតឹង បន្ទាប់ពីក្រុមកញ្ជ្រោងខៀវ Leicester City និងក្រុមតោខៀវ Chelsea បានបរាជ័យដូចគ្នាក្នុងការប្រកួតកាលពីយប់មិញនេះ។
Chelsea បានភ្លាត់ចាញ់ក្រុមម្ចាស់ផ្ទះ West Ham United ដោយលទ្ធផល ៣-២ ស្របពេល Leicester City បានចាញ់ក្រុមម្ចាស់ផ្ទះ Everton ២-១។
លទ្ធផលបែបនេះបានធើ្វឲ្យពួកគេនៅរក្សាចំណាត់ថ្នាក់របស់ពួកគេដដែលក្នុងតារាង ប៉ុន្ដែគម្លាតពីចំណាត់ថ្នាក់ទី៦ និងទី៣ គឺមានត្រឹម៣ពិន្ទុប៉ុណ្ណោះ៕
ប្រភព៖ Dailymail