ខេត្ត Chon Buri៖ បុរសអាយុ ២៥ឆ្នាំម្នាក់បានស្លាប់នៅនឹងកន្លែងភ្លាមៗ បន្ទាប់ពីបើកបររថយន្តបុកបង្គោលភ្លើងនៅស្រុក Mueang Chonburi កាលពីថ្ងៃអង្គារ។
ហេតុការណ៍នេះកើតឡើងនៅម៉ោងប្រហែល ៤ ទៀបភ្លឺនៅលើផ្លូវ Sukhumwit ក្នុងសង្កាត់Baan Suan ។ ក្រុមសង្ក្រោះបន្ទាន់បានមកដល់កន្លែងកើតហេតុហើយបានរកឃើញឡានខូចមួយគ្រឿងដែលបានបុកនឹងបង្គោលភ្លើង។ សាក្សីបានប្រាប់កាសែត pattaya ថារថយន្តជនរងគ្រោះបានបើកបរក្នុងល្បឿនយ៉ាងលឿន ក្រោយមកអ្នកបើកបរជ្រុលចង្កូតទៅបុកជាមួយបង្គោលភ្លើងនិងហួសទៅបុករបងផ្ទះដែលនៅក្បែរនោះ។
ប៉ូលិសស្រុក Mueang Chonburi កំពុងត្រួតពិនិត្យមើលកាមេរ៉ាសុវត្ថិភាពដើម្បីពិនិត្យមើលលំដាប់លំដោយនៃព្រឹត្តិការណ៍ដែលបានកើតឡើង និងកំពុងស៊ើបអង្កេតថាតើជនរងគ្រោះបានសេពគ្រឿងស្រវឹងឬគ្រឿងញៀនមុនពេលបើកបរឬទេ?។
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ The pattaya news