កាលពីថ្ងៃអង្គារប៉ូលិសបានចាប់ខ្លួនបុរសអាយុ ៤៨ឆ្នាំ ម្នាក់ដែលសេពគ្រឿងញៀនប្រភេទថ្នាំមេតាហ្វេតាមីន រួមទាំងមានកាន់កាំបិតបង្កការភ័យខ្លាចដល់ប្រជាជននិងប៉ូលិសនៅក្នុងឃុំ Nongprue ។
លោកវរសេនីយ៍ឯក Chanchai Sangansak ប្រធានមន្ត្រីប៉ូលិស Nongprue បានប្រាប់កាសែត The Pattaya News ថាពួកគេបានចាប់ខ្លួនបុរសជនជាតិថៃអាយុ ៤៨ឆ្នាំម្នាក់ដែលមានឈ្មោះថា Sumet Hongjaroen ជាអ្នកមកពីខេត្ត Phetchabun ។ ជនល្មើសត្រូវបានចោទប្រកាន់ពីបទកាន់កាំបិតរត់ហើយស្រែកយ៉ាងខ្លាំងទៅកាន់អ្នកស្រុក។ សាក្សីក្នុងហេតុការណ៍នេះភ័យខ្លាចថាជនល្មើសលោក Sumet អាចធ្វើបាបអ្នកស្រុក។ លោក Sumet ត្រូវបានចាប់ខ្លួនដោយមានជំនួយពីមន្រ្តីប៉ូលិសជាច្រើននាក់ដោយបង្ខំ និងមានប្រដាប់ដោយកាំភ្លើង ព្រោះគេមិនបានសហការជាមួយប៉ូលិសទេ។ យោងតាមលោកអនុសេនីយ៍ឯក Chanchai បានឱ្យដឹងថាជនល្មើសបច្ចុប្បន្នក៏កំពុងសេពគ្រឿងញៀនប្រភេទមេតាហ្វេតាមីន ដោយបានធ្វើតេស្តទឹកនោមរបស់គាត់ផងដែរ។
លោក Sumet ប្រឈមមុខនឹងការចោទប្រកាន់ជាច្រើនរួមមានការកាន់កាប់អាវុធដោយខុសច្បាប់ និងការគំរាមកំហែងដល់សាធារណជន៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ The pattaya news