
នៅថ្ងៃទី១ ខែកក្កដានេះ ភ្នាក់ងារ Sports DongA បានរាយការណ៍ថា តារាចម្រៀង Kang Daniel គ្រោងនឹងចេញបទចម្រៀងថ្មីនៅថ្ងៃទី២៥ ខែកក្កដា ដើម្បីអបអរខួបលើកទី១ នៃការចេញច្រៀងទោលរបស់គាត់ ហើយក៏ត្រូវបានគេរាយការណ៍ថា បទនេះមានលក្ខណៈពិសេសដោយបានសហការជាមួយតារារ៉េបលោក Simon Dominic ផងដែរ ។
នៅថ្ងៃនេះដដែលប្រភពពីទីភ្នាក់ងារ Konnect Entertainment របស់គាត់បានឆ្លើយតបដោយប្រាប់ Newsen ថា បច្ចុប្បន្នគាត់កំពុងបន្តធ្វើការលើអាល់ប៊ុមថ្មីរបស់គាត់ ។ បទចម្រៀងដែល Simon Dominic បង្ហាញគឺគ្រាន់តែជាបទភ្លេងមួយនៅលើអាល់ប៊ុមថ្មីរបស់គាត់តែប៉ុណ្ណោះ។ វាមិនមែនជាបទចម្រៀងដែលនឹងត្រូវចេញផ្សាយសម្រាប់ខួបលើកទី១ របស់គាត់នោះទេ ហើយវាក៏មិនពិតដែរដែលថាវានឹងចេញផ្សាញនៅថ្ងៃទី២៥ ខែកក្កដាខាងមុខនេះនោះទេ ។
ពួកគេបានបន្ថែមទៀតថា យើងនឹងធ្វើការប្រកាសនៅពេលក្រោយដោយមានព័ត៌មានលម្អិតទាក់ទងនឹងកាលបរិច្ឆេទចេញផ្សាយ នៃអាល់ប៊ុមថ្មីរបស់គាត់នៅពេលដែលអ្វីៗបានកំណត់ជាក់លាក់ ។ គួរបញ្ជាក់ដែរថា Kang Daniel នឹងរៀបចំការប្រជុំអ្នកគាំទ្រតាមប្រព័ន្ធអ៊ីនធឺណិតនៅថ្ងទី ២៥ ខែកក្កដា វេលាម៉ោង ៩ល្ងាច ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ soompi