Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទ

ភ្នំពេញ ៖កម្លាំងការិយាល័យប្រឆាំងការជួញដូរ និង ការពារអនីតិជនសហការជាមួយនគរបាលមូលដ្ឋានខណ្ឌសែនសុខ បានចុះប្រតិបត្តិការបង្ក្រាបទីតាំងម៉ាស្សាយីហោកល្យាណ ម៉ាស្សា មានបង្កប់សេវាផ្លូវភេទ ឃាត់ខ្លួនមនុស្សចំនួន៤នាក់ ក្នុងនោះស្រ្តីម្ចាស់ទីតាំង១ម្នាក់ នារីរងគ្រោះ៣នាក់ (អនីតិជនម្នាក់) កាលពីវេលាម៉ោ ០២និង៣០នាទីរសៀលនាថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅនៅផ្ទះលេខ ៨៣Eo សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះដោយមានចង្អុលបង្ហាញពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនិងជាស្នង ការនគរបាលរាជធានីភ្នំពេញ មានការចុះដឹកនាំបញ្ជាផ្ទាល់ ពីលោក សេង គីមឡាក់ ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានីភ្នំពេញ និង លោក ឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។

នគរបាលបានឲ្យដឹងថា ស្រ្តីម្ចាស់ទីតាំងមាន ឈ្មោះ ប៉ែន គីមស្រ៊ាង ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ បើកហាងម៉ាស្សា ស្នាក់នៅទីតាំងម៉ាស្សានៅផ្ទះលេខ ៨៣Eo សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរ មនុស្ស និង ការពារអនីតិជនបានឲ្យដឹងថា ទីតាំងម៉ាស្សាកោសជប់ យីហោ កល្យាណ ម៉ាស្សា មាន បង្កប់សេវាផ្លូវភេទ ចាប់ផ្ដើមបើកបម្រើសេវាចាប់ពី ម៉ោង៩ព្រឹក រហូតដល់យប់ជ្រៅរំលងអាធ្រាតដោយ មាននារីក្មេងចំនួន៥នាក់រងចាំភ្ញៀវមកម៉ាស្សាធម្មតាតម្លៃ៥$ ម៉ាស្សាប្រេង8$ រយៈពេល១ម៉ោង និងរួម ភេទ តម្លៃចាប់ពី ៤០ដុល្លារ ទៅ៥០ដុល្លារ ក្នុងមួយដង។

ក្រោយពេលបញ្ចប់ប្រតិបត្តិការនេះផងដែរកម្លាំង នគរបាលបានឃាត់ខ្លួនមនុស្ស៤នាក់ ស្រ្តីម្ចាស់ទីតាំងម្នាក់ ក្នុងនោះនារីរងគ្រោះ៣នាក់(អនីតិជនម្នាក់) និងដក ហូតវត្ថុតាងរួមមានស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើប្រាស់មួយចំនួនផងដែរ បាននាំយកមកការិយា ល័យ ប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនដើម្បីបន្តការសាកសួរនិងចាត់ការតាមនីតិវិធី៕ ដោយ ៖ ផេងភាព

from: https://tnaot.com/km/m/detail/article/9445284