Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ម្ចាស់ផលិតកម្មបានបដិសេធទំនាក់ទំនងស្នេហារបស់ Noh Min Woo ជាមួយតារាជប៉ុនម្នាក់

ម្ចាស់ផលិតកម្មរបស់លោក Noh Min Woo បានបដិសេធថា គាត់មិនមានទំនាក់ទំនងស្នេហាជាមួយតារាស្រីជនជាតិជប៉ុន Ayase Haruka នោះទេ ។

យោងតាមរបាយការណ៍របស់ទស្សនាវដ្តីជប៉ុន Female Seven នៅថ្ងៃទី១ ខែកក្កដានេះ លោក Noh Min Woo និងកញ្ញា Ayase Haruka ត្រូវបានគេនិយាយថា ពួកគេទាំងពីរមានទំនាក់ទំនងស្នេហា។ តារាទាំងពីរបានជួបគ្នាកាលពី ២ឆ្នាំមុន ហើយបានចាប់ផ្តើមទាក់ទងគ្នានៅខែកក្កដាឆ្នាំ ២០១៨ ។

ម្ចាស់ផលិតកម្ម MJ Dreamsys របស់ Noh Min Woo បាននិយាយថា ពាក្យចចាមអារ៉ាមនេះមិនពិតទេ ខណៈដែលផលិតកម្មរបស់តារាស្រីរូបនេះបានបញ្ជាក់ថាពួកគេគ្រាន់តែជាមិត្តភក្តិប៉ុណ្ណោះ ។

Noh Min Woo ត្រូវបានគេស្គាល់ថា ជាអតីតអ្នកវាយស្គររបស់ក្រុម TRAX ហើយថ្មីៗនេះគាត់បានសម្តែងនៅក្នុងរឿងភាគថ្មីមួយ ដែលមានចំណងជើងថា “Partners for Justice 2” របស់ស្ថានីយទូរទស្សន៍ MBC ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9445120