Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

“ស្នាយន្ត” អាវុធសឹកដ៏ពេញនិយមរបស់ខ្មែរបុរាណ មានប្រភពមកពីចិន

ខ្មែរបុរាណមានទំនាក់ទំនងជាមួយចិនតាំងពីសម័យមុនអង្គរមកម៉្លេះ ជាពិសេសផ្នែកការទូត និងជំនួញជួញដូររបស់របរប្រើប្រាស់ អាវុធគ្រឿងសឹក និងក្រណាត់ជាដើម។

ការប្រាស្រ័យទាក់ទងចិនរបស់ខ្មែរគឺខុសពីទំនាក់ទំនងជាមួយប្រទេសឥណ្ឌា ដែលភាគច្រើនផ្តោតសំខាន់លើទស្សនៈវិជ្ជានៃសាសនា និងរដ្ឋបាលនៃការគ្រប់គ្រងរដ្ឋ។ ក្រៅពីកុលាភាចន៍ ភស្តុតាងមួយដែលអាចបញ្ជាក់អំពីជំនួញចិន-ខ្មែរ គឺស្នាយន្ត ដែលនិយមប្រើក្នុងសឹកសង្គ្រាមក្នុងរាជ្យព្រះបាទជ័យវរ័ន្មទី៧។

បើយើងពិនិត្យចម្លាក់នៅប្រាសាទបាយ័ន ទ័ពខ្មែរមានប្រើស្នាយន្តពីរប្រភេទ ស្នាដាក់លើខ្នងដំរី និងស្នាភ្ជាប់កង់រុញផ្ទាល់ដី។ ស្នាទាំងនេះ អាចបាញ់បានឆ្ងាយជាងស្នាធម្មតា។ គេជឿថាស្នាប្រភេទបាញ់រយៈចម្ងាយឆ្ងាយនេះ ខ្មែរបុរាណទទួលឥទ្ធិពល ឬនាំចូលពីចិន៕

កែសម្រួល៖ Wow Cambodian /ប្រភព៖ Chhum MengHong

from: https://tnaot.com/km/m/detail/article/9444661