If you are feeling lost and most likely to give up on life after losing someone you love by saying “ គ្មានគេខ្ញុំរស់ម្ដេចបាន? គ្មានគេខ្ញុំគ្មានកំលាំងចិត្ដនឹងបំពេញក្ដីស្រមៃរបស់ខ្ញុំទេ។ មនុស្សដែលខ្ញុំស្រលាញ់ស្ទើរតែស្មើនឹងជីវិតគេទៅចោលខ្ញុំហើយ តើខ្ញុំតស៊ូដើម្បីនរណាទៀត?” If you really feel like this , please look at this tiny girl on this screen.
I suggest you take a deep breath…………1… 2… 3… and read this :
“អ្នកបាត់បង់ស្នេហា មានន័យថាអ្នកបរាជ័យនឹងរឿងស្នេហា ហើយបើអ្នកបោះបង់ក្ដីស្រមៃរបស់អ្នកដោយសារតែស្នេហា នោះអ្នកនឹងបរាជ័យទាំងរឿងស្នេហា និងទាំងជីវិតព្រមគ្នា។
ដូច្នេះ នេះគឺជាផ្លូវរបស់អ្នកដែលត្រូវជ្រើសរើសថា អ្នកនឹងបន្ដសម្រេចភាពបរាជ័យទាំង ២ផ្លូវនេះ ឬសម្រេចចិត្ដជ្រើសរើសផ្លូវមួយដែលអាចជោគជ័យសម្រាប់ខ្លួនឯងបាន?
សូមកុំចុះចាញ់ ដើរទៅមុខបន្ដទៀត បើទោះជាជំហានអ្នកខ្លី បើទោះជាអ្នកត្រូវតស៊ូរស់ទាំងដែលមិនចង់រស់ពេលដែលគ្មានគេ បើទោះជាអ្នកត្រូវដើរទៅមុខទាំងភាពឈឺចាប់ឥតស្រាក់ស្រាន្ដ តែអ្នកត្រូវប្រាប់ខ្លួនឯងថា អ្នកនឹងប្រើប្រាស់ភាពឈឺចាប់មួយនោះអោយមានតម្លៃបំផុត។
ត្រូវចាំថា គ្រប់គ្នាអាចមានសិទ្ធិដើរចេញពីអ្នក គ្រប់គ្នាអាចមានសិទ្ធិមិនស្រលាញ់អ្នក គ្រប់គ្នាអាចមានសិទ្ធិមិនផ្ដល់តម្លៃអោយអ្នក តែអ្នកគ្មានសិទ្ធិអនុញ្ញាតអោយគេមិនមើលឃើញពីតម្លៃរបស់អ្នកអស់ ១ជិវិតនោះទេ។
សូមកុំព្យាយាមប្រាប់ខ្លួនឯងថា អ្នកគឺជាជនរងគ្រោះដោយសារស្នេហា But YOU ARE A SURVIVOR, A SURVIVOR who copes well with difficulties in your life. Keep Fighting!
From Switching – ចម្លាស់
Switching means change, We change for better views.