ព័ត៌មាននៃការចរចាគ្នារវាងក្លឹប Man City និង Bayern Munich បានបន្តអូសបន្លាយអស់ពេលជាច្រើនសប្តាហ៏ ក្រោយ Leroy Sane មិនព្រមបន្តកុងត្រាជាមួយក្លឹបមេឃខៀវ។ លើកចុងក្រោយ Pep Guradiola បានប្រកាសអំពីលទ្ធភាពនៃការចាកចេញរបស់Sane ពីក្លឹបផងដែរ។
ទោះជាយ៉ាងណា ថ្មីៗនេះ ការចរចាបានចេញជាលទ្ធផលហើយដែល Man City ព្រមលក់Sane អោយក្លឹបយក្សអាល្លឺម៉ង់ក្នុងតម្លៃប្រមាណ ៤៩ លានអឺរ៉ូជាតម្លៃគោលដំបូង តែនៅមានប្រាក់បន្ថែមពីលើប្រមាណ ១១លានអឺរ៉ូផ្សេងទៀតដែលលក្ខខណ្ឌ័ផ្សេងៗត្រូវបានកំណត់។
គួរបញ្ជាក់ផងដែរថា Sane ដែលកំពុងស្ថិតក្នុងរដូវកាលចុងក្រោយនៃកុងត្រារបស់គាត់ជាមួយMan City នឹងត្រូវហោះទៅកាន់ទីក្រុង Munichក្នុងរយះពេល ២៤ ម៉ោងទៀតដើម្បីបំពេញបែបបទ ហើយនិងមិនត្រូវសង្ឃឹមថាលេងអោយមេឃខៀវទៀតឡើយក្នុងរដូវកាលនេះ។
ប្រភព៖ Goal.com