Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Manchester United បន្តកំណត់ត្រាមិនចាញ់ ១៥ប្រកួតជាប់គ្នាក្រោយឈ្នះ Brighton យប់មិញ

កាលពីយប់មិញ ការប្រកួតរវាងក្លឹបបិសាចក្រហម Manchester United និងក្លឹប Brighton Hove Albion បានធ្វើឡើងនៅទឹកដី American Express Stadium របស់ក្រុម Brighton ដែលលទ្ធផលបានបញ្ចប់ទៅដោយ បិសាចក្រហមបានយកឈ្នះក្នុងលទ្ធផល 3-0។

បីគ្រាប់របស់ Manchester United រកបានដោយកីឡាករចំណូលថ្មី Bruno Fernandes ចំនួន២គ្រាប់ និងកីឡាករវ័យក្មេង Mason Greenwood មួយគ្រាប់។ លទ្ធផលនេះបានធ្វើអោយ Manchester United បន្តកំណត់ត្រារបស់ខ្លួនដែលមិនចាញ់សោះ ចំនួន១៥ប្រកួតជាប់គ្នាគ្រប់ក្របខណ្ឌ័ទាំងអស់។

គួរបញ្ជាក់ផងដែរថា Manchester United កំពុងប្រជែង Top 4 ដ៏តានតឹងនៅ Premier League ដោយបច្ចុប្បន្ន នៅចំណាត់ថ្នាក់លេខ ៥ មាន ៥២ពិន្ទុ តាមពីក្រោយ Chelsea ចំណាត់ថ្នាក់លេខ ៤ ដែលមាន ៥៤ ពិន្ទុ។ ការប្រកួតនៅអង់គ្លេសនៅសល់ប្រមាណ ៧ ប្រកួតទៀតចប់រដូវកាល។ តើ Man Utd ពិតជាអាចដណ្តើម Top 4 ពី Chelsea វិញរឺទេ?

ប្រភព៖ Goal.com

from: https://tnaot.com/km/m/detail/article/9443744