ខ្សែការពារ Joel Matip របស់ក្លិប Liverpool រំពឹងថានឹងខកខានរដូវកាលដែលនៅសល់ ដោយសារបញ្ហារបួសប្រអប់ជើង ។ កីឡាករ Matip បានរងរបួសអំឡុងការប្រកួតស្មើ ០-០ ជាមួយនឹងក្រុម Everton កាលពីថ្ងៃទី២១ ខែមិថុនា ដែលជាការប្រកួតលើកដំបូងរបស់ Liverpool ក្រោយការព្យួររដូវកាល ។
ខ្សែការពារកណ្តាលរូបនេះបានខកខានក្នុងការទទួលជ័យជម្នះ ៤-០ ជាមួយក្លិប Crystal Palace កាលពីថ្ងៃទី ២៤ ខែមិថុនា ហើយបានសារភាពថារូបគេទំនងជាមិនមានវត្តមានក្នុងការប្រកួតដែលនៅសល់ទៀតឡើយ ។
Matip បានប្រាប់គេហទំព័ររបស់ក្លិបថា៖ “រដូវកាលនេះខ្ញុំនឹងមិនវិលត្រឡប់មកទីលានវិញទេ ប៉ុន្តែសម្រាប់រដូវកាលក្រោយខ្ញុំសង្ឃឹមថាខ្ញុំនឹងអាចចូលលេងឱ្យក្រុមរបស់ពួកយើង។
គួរបញ្ជាក់ដែរថា ក្រុមហង្សក្រហម Liverpool គឺនៅសល់ ៧ប្រកួតទៀតនៅរដូវកាលនេះ ហើយជាក្រុមដែលនឹងអាចឈានទៅបំបែកកំណត់ត្រា Premier League ក្នុងរដូវកាលនេះផងដែរ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ skysports