
កញ្ញា Lee Hi ត្រូវបានគេរាយការណ៍ថា គ្រោងនឹងត្រឡប់មកវិញជាមួយអាល់ប៊ុមបទចម្រៀងថ្មីនៅខែក្រោយនេះ ។
យោងតាមប្រភពព័ត៌មាននៅថ្ងៃទី៣០ ខែមិថុនានេះ បានឲ្យដឹងថា កញ្ញា Lee Hi កំពុងត្រៀមចេញអាល់ប៊ុមបទចម្រៀងថ្មីនៅចុងខែកក្កដាខាងមុខនេះ។ ក្រោយពីបាត់មុខរយៈពេលមួយឆ្នាំ ចាប់តាំងពីកញ្ញាចេញបទចម្រៀង “No One” កាលពីខែឧសភា ឆ្នាំ២០១៩ ហើយក្រោយមកទៀតកញ្ញាក៏បានចាកចេញពីផលិតកម្ម YG Entertainment ក្នុងខែធ្នូឆ្នាំ ២០១៩ ។
គួរបញ្ជាក់ដែរថា កញ្ញា Lee Hi ត្រូវបានគេរាយការណ៍ថា កំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយ នៃការចុះហត្ថលេខាលើកិច្ចសន្យាផ្តាច់មុខជាមួយផលិតកម្មថ្មី AOMG របស់លោក Jay Park ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop