រាសីក្នុងថ្ងៃនេះអ្នកកើតឆ្នាំម្សាញ់ មមែ វក គួរប្រុងប្រយ័ត្នបន្តិចព្រោះអាចនឹងមានរឿងមិនល្អកើតឡើងលើអ្នក
តាមក្បួនហោរាសាស្ត្រ ថ្ងៃចន្ទ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ឆ្នាំមមែ ឆុងជាមួយឆ្លូវ។
សូមមើលរាសីរបស់លោកអ្នកក្នុងថ្ងៃនេះ ៖
ឆ្នាំជូត
រាសីល្អជាមធ្យម។
ការងារ ៖ ក្នុងថ្ងៃនេះជោគជតារាសីរបស់លោកអ្នកបានឡើងខ្ពស់ប្រសើរឡើងវិញ ដូចនេះបើទោះបីលោកអ្នកធ្វើអ្វីក៏ដោយតែងមានក្តីសង្ឃឹមជានិច្ច ហើយបញ្ហាដែលជាឧបទ្រពចង្រៃយាយីក៏បានធូរស្រាលទៅវិញផង។
ជំនួញ ៖ ការជួញទីជិតឆ្ងាយក្តីជួបផលលំបាកក្នុងការរកផលចំណូលណាស់ដែរ ហើយក្រៅពីនេះលោកអ្នកគួរប្រយ័ត្នប្រយែងការមានជម្លោះវិវាទថែមទៀត។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ កំលោះក្រមុំកុំចង់សាកល្បងកាមគុណប្រយ័ត្នត្រូវមករែកពន់ភាពទុក្ខសោកហើយខូចអនាគតភ្លឺស្វាងឥតអំពើ។
ឆ្នាំឆ្លូវ
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានភាពប្រទាំងប្រទើសជាមួយក្រុមមនុស្សខ្លះៗយាយី ដូច្នេះមិនត្រូវធ្វើអ្វីៗដោយក្តីតក់ក្រហល់ឬចង់បានភ្លាមៗឡើយពុំនោះអាចជួបផលអាក្រក់ណាមួយពុំខាន។
ជំនួញ ៖ ការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់ច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរឯការសងមកវិញតឹងដូចអូសឬស្សីបញ្ច្រាសចុងហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទគ្នាថែមទៀត
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពផុយស្រួយជម្លោះវិវាទ ណាស់គប្បីប្រយ័ត្នប្រយែង។
ឆ្នាំខាល
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អសម្រាប់លោកអ្នកប្រកបការងារឬបំពេញការងារផ្នែកប្រាក់កាសពីព្រោះថាផលល្អៗតែងមានច្រើនចំពោះមុខផង។
ជំនួញ ៖ បើលោកអ្នកចង់បោះទុនតូចធំឃើញថាមិនមានទាស់ខុសអ្វីដែរព្រោះផ្លែផ្កាទទួលបានក៏ឆ្លើយតបគ្រាន់កក់ក្តៅ។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខដុមទាំងពេលទៅនិងត្រឡប់មកវិញ។
ស្នេហា ៖ កំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមប្រពៃណាស់។
ឆ្នាំថោះ
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះដួងរាសីរបស់លោកអ្នកល្អប្រសើរដូចនេះកិច្ចការងារតូចធំអាចចាត់ចែងបានហើយនិងពិសេសអាចសម្រេចជោគជ័យថែមទៀត។
ជំនួញ ៖ បើចង់បោះទុនតូចធំមិនទាស់ខុសអ្វីទេតែយ៉ាងណាត្រូវចេះពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយទើបមិនត្រូវអសាបង់ប្រាក់កាសដោយប្រការណាមួយ។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការស្រុះស្រួលនិងផ្អែមល្ហែមល្អប្រពៃ។
ឆ្នាំរោង
រាសីល្អជាមធ្យម។
ការងារ ៖ នៅក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយតែងមានការចម្រើនលូតលាស់សន្សឹមៗទៅមុខជានិច្ចហើយពុំមានអ្វីចូលបង្កបញ្ហាលំបាកត្រូវរាប់រងច្រើននោះដែរ។
ជំនួញ ៖ មានការទិញចូលលក់ចេញគ្រាន់បើតែយ៉ាងណាលោកអ្នកទាល់តែខិតខំខ្លាំងទើបទទួលជោគជ័យជំនួញធំៗទៅរួច។ការធ្វើដំណើរទីជិតឆ្ងាយជួបសេចក្តីសុខក្សេមក្សាន្តដូចសព្វមួយដង។
ស្នេហា ៖ ប្រុសស្រីបើស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អក្នុងការចូលនិយាយដល់ចាស់ទុំព្រោះតែងទទួលដំណឹងល្អជាងអាក្រក់ផង។
ឆ្នាំម្សាញ់
រាសីស្រុតចុះ។
ការងារ ៖ ក្នុងថ្ងៃនេះការបំពេញការងារតែងយឺតយូរ ហើយការប្រកបជំនួញអ្វីតែងមិនសម្រេចដល់គោលដៅនោះឡើយ។
ជំនួញ ៖ បើចង់បោះទុនតូចធំត្រូវប្រយ័ត្នបន្តិចព្រោះផ្លែផ្កាដែលទទួលបានពុំសូវឆ្លើយតបដូចសេចក្តីប្រាថ្នាទេច្រើនខកបំណងច្រើនជាង។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមល្អតែយ៉ាងណាក្រុមមនុស្សក៏នៅបង្កបញ្ហាឱ្យឈឺក្បាលខ្លះៗនៅមាននៅឡើយផង។
ស្នេហា ៖ កំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានការប្រឆាំងនឹងរកាំរកូសចំពោះគ្នាច្រើន។
ឆ្នាំមមី
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះជាឱកាសល្អប្រកបការងារព្រោះថាផលល្អៗកំពុងហុចឱ្យហើយលោកអ្នកមិនត្រូវទុកឱកាសល្អចោលឱ្យខាតពេលនោះឡើយ។
ជំនួញ ៖ ការជួញទីជិតឆ្ងាយមានភាពប្រទាំងប្រទើសច្រើននិងពិសេសឱ្យប្រយ័ត្នជម្លោះវិវាទកើតឡើង។
ស្នេហា ៖ ចំពោះអ្នកនៅលីវលោកអ្នកអាចសម្លឹងដៃគូរបានហើយតែយ៉ាងណាកុំប៉ាន់ស្មានថាគេ”អូខេ”ឱ្យសោះ ហើយត្រូវចេះកសាងពេលវេលាទើបចាត់ទុកថាជាមនុស្សឆ្លាត។
ឆ្នាំមមែ
រាសីស្រុតចុះ។
ការងារ ៖ ក្នុងថ្ងៃនេះមិនផ្តល់ផលល្អសម្រាប់លោកអ្នកបំពេញការងារឬសម្រេចចិត្តរឿងសំខាន់អ្វីមួយឡើយ។ទោះបីយ៉ាងណានៅថ្ងៃនេះផ្តល់ផលល្អសម្រាប់លោកអ្នកបំពេញការងារចាស់ដែលនៅសេសសល់ពីព្រោះថាផលល្អៗតែងនៅហុចឱ្យជានិច្ច។
ជំនួញ ៖ មានការខ្សត់ខ្សោយក្នុងការរកផលចំណូលណាស់ ដូច្នេះទាល់តែខិតខំខ្លាំងទើបអាចរកផលកម្រៃគ្រាន់ ចិញ្ចឹមគ្រួសារទៅរួច។
ស្នេហា ៖ ប្រុសស្រីមានការសាំញ៉ាំនិងទាស់ទែងគ្នាច្រើនបន្តិចហើយទាល់តែចេះកាត់បន្ថយមោហៈទោសៈក្នុងខ្លួនខ្លះទើបប្រសើរហោង។
ឆ្នាំវក
រាសីស្រុតចុះ។
ការងារ ៖ ក្នុងថ្ងៃនេះដួងរាសីធ្លាក់ស្រុតចុះ ដូចនេះបើទោះបីធ្វើអ្វីក៏ងាយភ្លាំងភ្លាត់និងមានកំហុសច្រើនគប្បីមានការប្រយ័ត្នប្រយែងបន្តិចទើបប្រសើរ។
ជំនួញ ៖ ទោះជួញឆ្ងាយជិតក៏ដោយទាល់តែខិតខំខ្លាំងទើបសម្រេចជោគជ័យទៅរួច។កាធ្វើដំណើរទីជិតឆ្ងាយមិនគប្បីជួយយកអាសាគេពេកទេប្រយ័ត្នយកគុណប្តូរទោសទៅវិញ។
ស្នេហា ៖ ប្រុសស្រីជួបការរកាំចិត្តព្រោះតែភាពប្រចែប្រច័ណ្ឌកំពុងលុកលុយខ្លាំងណាស់ដែរ។
ឆ្នាំរកា
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះអ្នកប្រកបការងារក្រុមហ៊ុនឯកជនទោះធ្វើអ្វីក៏ដោយត្រូវមានភាពម៉ត់ចត់និងលម្អិតលម្អន់ជាមួយអ្នកដទៃបន្តិចទើបអាចចៀសផុតនូវរឿងរ៉ាវអាក្រក់ទាំងឡាយទៅរួច។
ជំនួញ ៖ ការចង់បង្កើតរបរថ្មីៗអាចធ្វើបានចំពោះការបោះទុនតូចៗឬធុនមធ្យមតែការបង្កើតរបរដើមទុនធំដុំគួរប្រយ័ត្នប្រយែងបន្តិចព្រោះងាយជួបគ្រោះចាញ់បោកគេណាស់។
ស្នេហា ៖ កំលោះក្រមុំកុំគប្បីដើរពាសវាលកាលឬប្រព្រឹត្តិស្នេហាមិនគប្បីព្រោះថាផលអាក្រក់ៗបើកើតមានហើយគឺមិនត្រឹមអាប់ឱនទេនៅអាចខូចទាំងអនាគតភ្លឺស្វាងថែមទៀត។
ឆ្នាំច
រាសីល្អជាមធ្យម។
ការងារ ៖ នៅថ្ងៃនេះបើទោះបីលោកអ្នកប្រកបការងារអ្វីក៏ដោយតោងតែមើលមុខក្រោយពីព្រោះថាផលអាក្រក់នោះមានច្រើនចំពោះមុខផង។ទោះបីយ៉ាងណាកិច្ចការងារត្រូវចេះគ្រប់គ្រងឱ្យបានល្អបើពុំនោះទេពិតជាកើតបញ្ហាចោទឡើងពុំខាន។
ជំនួញ ៖ មានភាពនឹងនរល្អពោលគឺមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរឱ្យកត់សម្គាល់ទេ។ការធ្វើដំណើរទីជិតឆ្ងាយទាំងពេលទៅនិងត្រឡប់មកវិញពុំសូវមានសុវត្តិភាពទេចូរគប្បីមានការប្រយ័ត្នប្រយែងពិសេសអ្នកបើកបរមិនត្រូវសេពគប់គ្រឿងស្រវឹងដាច់ខាត។
ស្នេហា ៖ ប្រុសស្រីចូរប្រយ័ត្នក្រុមមនុស្សទីបីចូលមកអុកឡុកនាំកើតជម្លោះវិវាទឈានដល់ការបែកបាក់ ។
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។
ការងារ ៖ ក្នុងថ្ងៃនេះបើទោះធ្វើអ្វីក៏តែងមានសភាពរលូនល្អនិងមានជោគជ័យច្រើនត្រឡប់មកវិញផង។ក្រៅពីនេះលោកអ្នកអាចមានដំណឹងល្អក្នុងរឿងការងារឬអ្វីដែលជាក្តីរីករាយបន្តិចបន្តួចចូលមកឱ្យសប្បាយចិត្តផង។
ជំនួញ ៖ បើចង់បោះទុនតូចធំឬទិញទំនិញស្តុកទុកលក់រយះពេលខ្លីឬវែងតែងហុចផ្លែផ្កាគួរសមជានិច្ច។ការធ្វើដំណើរឆ្ងាយជិតជួបភាពសុខដុមដូចសព្វមួយដង។
ស្នេហា ៖ កំលោះក្រមុំមានភាពស្រស់ស្រាយនិងផ្អែមល្ហែមល្អ៕ ប្រភព៖ Cen