Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នៅ​ស្រុក​មួយ​នៃ​ខេត្តសៀមរាប​កំពុង​បំផុស​ឱ្យ​ពលរដ្ឋ មនុស្ស​ម្នាក់​ដាំ​ដើមឈើ​១​ដើម​ក្នុង​១​ឆ្នាំ

ខេត្ត​សៀមរាប​៖ អាជ្ញាធរ​ស្រុក​បន្ទាយស្រី នៃ​ខេត្តសៀមរាប បាន​បំផុស​ពលរដ្ឋ​ឲ្យ​ដាំ​ដើមឈើ​ម្នាក់​ឲ្យ​បាន​មួយ​ដើម ក្នុង​មួយ​ឆ្នាំ​។ លោក ឃឹម ហ្វី​ណ​ង់ អភិបាលខេត្ត​ស្រុក​បន្ទាយស្រី​បាន​លើក​ឡើង​ថា​ស្រុក បន្ទាយស្រី​មាន​ប្រជាពលរដ្ឋ​ចំនួន​៥០ ០០០​នាក់ បើ​មួយ​ឆ្នាំ​ដាំ​ដើមឈើ​បាន​៥០ ០០០​ដើម អាច​មាន​ន័យ​ថា​មួយ​នាក់​ដាំ​ដើមឈើ​មួយ​ដើម​ក្នុង​មួយ​ឆ្នាំ​ហើយ​។

តាម​ពិត​លោក​អភិបាលស្រុក​វ័យក្មេង​រូប​នេះ សកម្មភាព​ដាំ​ដើមឈើ នៅ​ក្នុង​មូលដ្ឋាន​ស្រុក​បន្ទាយស្រី​នេះ បាន​ធ្វើ​ឡើង​ចំនួន ៨​លើក​មក​ហើយ នៅ​ក្នុង​ឆ្នាំ​២០២០​នេះ​។ កាលពី​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២០ ម្សិលមិញ​ស្រុក បាន​រៀបចំ​ពិធី​ដាំ​ដើមឈើ​លើក​ទី​៨ ដោយ​ព្រះសង្ឃ យុវជន និង​ពលរដ្ឋ​ជា​ច្រើន​បាន​ចូលរួម​។ ដើមឈើ ២០២០​ដើម​បាន​ដាំ​នៅ​ក្នុងភូមិ​ពើង​ឆ័​ត្រ ឃុំ​ឃុន​រាម មាន ដើម​ធ្នង់ បេង គ្រ​ញូ​ង​។

លោក​អភិបាលស្រុក បាន​លើក​ឡើង​ថា «កម្មវិធី​ទី​៨ ដែល​ខ្ញុំ​បាន​ចូលរួម​ដោយ​ផ្ទាល់​ក្នុង​រយៈពេល​៦​ខែ​ចុង​ក្រោយ ដែល​ក្នុងអំឡុងពេល​នេះ ដើមឈើ ដើម​ផ្កា និង​ដើមឈើ​ហូប​ផ្លែ​ប្រមាណ​២៥ ០០០​ដើម ត្រូវ​បាន​ដាំ​នៅ​លើ​ទឹកដី​ដ៏​ស្រស់​ត្រកាល​មួយ​នេះ​។ នឹង​ព្យាយាម​បន្ត​ទៀត​»​។

បច្ចុប្បន្ន​នេះ មាន​អ្នក​ស្រឡាញ់​បរិស្ថាន ព្រះសង្ឃ យុវជន ជា​ច្រើន​បាន​នាំ​គ្នា​ចុះ​ដើមឈើ នៅ​តាម​ព្រៃ​សហគមន៍ តំបន់​ព្រៃ​ការពារ និង​ព្រៃកោងកាង​នៅ​ក្នុង​សមុទ្រ​ផង ដើម្បី​ជា​ផ្នែក​មួយ​ក្នុង​ការ​លើកកម្ពស់​បរិស្ថាន ការពារ​ធនធានធម្មជាតិ ពិសេស​ការ​ទប់ស្កាត់​ការ​ឡើងក​ម្តៅ​នៃ​ភព​ផែនដី ។ ពលរដ្ឋ​នៅ​តាម​ភូមិ ដី​ក្បែ​គេហដ្ឋាន​ក៏​ត្រូវ​បាន​គេ​បំផុស​ដើម​ដាំ​ដើមឈើ​ផង​ដែរ ។ការ​បំផុស​ពលរដ្ឋ​ឲ្យ​ដាំ​ដើមឈើ ទាំង​ឈើ​ព្រៃ និង​ឈើ​ហូប​ផ្លែ ផ្តើម​ចេញពី​ថ្នាក់ដឹកនាំ​មូលដ្ឋាន មាន​អភិបាលស្រុក មេឃុំ ប្រធាន​ភូមិ ទើប​ការ​ជំរុញ​និង​លើកទឹកចិត្ត​មួយ មាន​ប្រសិទ្ធភាព​៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9668215