Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អ្នកគាំទ្របានស្នើសុំទៅកាន់ផលិតកម្ម SM ឱ្យមានការត្រឡប់មកវិញរបស់ក្រុម Girls ‘Generation

ក្រុមអ្នកគាំទ្រជាច្រើនបានស្នើសុំទៅកាន់ផលិតកម្ម SM Entertainment តាមប្រព័ន្ធអ៊ីនធឺណិតជារៀងរាល់ថ្ងៃ ដើម្បីឱ្យក្រុមតារាចម្រៀង Girls ‘Generation ត្រឡប់មកវិញ ។

នៅថ្ងៃទី២៨ ខែមិថុនា អ្នកគាំទ្រក្រុម Girls ‘Generation បានធ្វើវេទិកាសហគមន៍ដ៏ពេញនិយមមួយ ហើយបានចាប់ផ្តើមធ្វើការស្នើសុំឱ្យផលិតកម្ម SM ដើម្បីឱ្យមានការត្រឡប់មកវិញរបស់ក្រុមពួកគេ ។ នៅក្នុងការប្រកាសទាំងនោះពួកគេបានសរសេរថា ហេតុអ្វីបានជាអ្នករវល់ពីក្រុមរបស់ពួកគេ? ខ្ញុំនឹកក្រុម Girls ‘Generation ខ្លាំងណាស់។ ដូច្នេះសូមឱ្យពួកគេបង្ហាញខ្លួននៅក្នុងកម្មវិធីតន្រ្តីវិញផង ។

គួរបញ្ជាក់ដែរថា មានក្រុមអ្នកគាំទ្របានបន្សល់ទុកនូវសារជាច្រើនទៀត ដើម្បីចង់បានការត្រឡប់មកវិញរបស់ក្រុម Girls ‘Generation ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9440837