Cristiano Ronaldo ទទួលស្គាល់ថា នៅជាមួយសង្សាររបស់ខ្លួន Georgina Rodriguez គឺល្អជាងគេការស៊ុតបញ្ចូលទីដ៏អស្ចារ្យរបស់គេទៀតផង។
កីឡាករវ័យ៣៥ឆ្នាំនេះ បានបង្ហាញថាគ្រាប់បាល់ដែលរូបគេស៊ុតល្អជាងគេនោះ គឺការស៊ុតបកចេកទល់នឹងក្រុមដែលរូបគេលេងសព្វថ្ងៃ Juventus អំឡុងការប្រកួត Champions League កាលពីឆ្នាំ២០១៨។
អំឡុងកិច្ចសម្ភាសមួយក្នុងទូរទស្សន៍ ITV កាលពី២ឆ្នាំមុន ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ បាននិយាយថា ទោះការស៊ុតរបស់គេល្អយ៉ាងណាក៏ដោយ ក៏មិនអាចប្រៀបបានទៅនឹងការគេងជាមួយដៃគូរបស់គេដែរ។
«ទេ, មិនអាចទេ (ពេលពិធីករព្យាយាមប្រៀបធៀបគ្រាប់បាល់របស់គេ និងការគេងជាមួយដៃគូររបស់គេ) មិនអាចប្រៀបជាមួយ Geo របស់ខ្ញុំឡើយ» Ronaldo និយាយ។
«ខ្ញុំព្យាយាមស៊ុតបញ្ចូលទីបែបនេះ (ស៊ុតបកចេកទល់នឹង Juventus) សឹងតែរាល់ឆ្នាំហើយ។ ខ្ញុំស៊ុតចូលជាង ៧០០គ្រាប់ តែមិនដែលស៊ុតគ្រាប់បែបនេះទេ» Ronaldo បន្ថែម៕
ប្រភព៖ Sportbibble