ក្លឹបយក្សកាតាឡាន់ ដែលកំពុងមានរឿងរ៉ាវចំរូងចំរ៉ាស់ បានរៀបចំការអោយតម្លៃខ្លួនជាលើកចុងក្រោយរបស់ខ្លួន ទៅក្លឹប Inter Milan ដើម្បីទិញយកខ្សែប្រយុទ្ធអាហ្សង់ទីនLautaro Martinez មកពង្រឹងតំបន់ប្រយុទ្ធរបស់ខ្លួនឡើងវិញ។ នេះបើយោងតាម Goal។
លោក Koeman ដែលជាគ្រូបង្វឹកថ្មីរបស់ Barcelona បានរៀបចំក្រុម និងរុះរើកីឡាករជាច្រើន ដែលក្នុងនោះកីឡាករ Luis Suarez ត្រូវបានប្រាប់ថា ខ្លួននឹងមិនមែនជាកីឡាករក្នុងក្រុមថ្មីរបស់ក្លឹបឡើយ និងបានប្រាប់អោយ Suarez រកក្លឹបថ្មីជំនួស។ ដូចនេះហើយទើប Barcelonaចាប់អារម្មណ៏ Lautaro ជាជម្រើសដំបូងក្នុងការទិញយកដើម្បីមកជំនួស Suarez។
គួរបញ្ជាក់ផងដែរថា Memphis Depay ក៏ជាបេក្ខភាពមួយទៀតផងដែរ ដែលក្លឹប Barcelonaចាប់អារម្មណ៏ ប៉ុន្តែ Goal បានអោយដឹងថា Lautaro Martinez ជាកីឡាករដែលត្រូវគ្នាជាមួយនឹងទម្រង់លេងរបស់ Barcelonaបច្ចុប្បន្ន។
ប្រភព៖ Goal