ជំនួបគ្នាក្នុងពានរង្វាន់ UEFA Nation League ក្រុមទី៤ រវាងក្រុមជម្រើសជាតិអេស្ប៉ាញ និង អ៊ុយក្រែន បានប្រព្រឹត្តទៅកាលពីយប់មិញ នៅកីឡាដ្ឋាន Di Stefano របស់ខាងជម្រើសជាតិអេស្ប៉ាញ។
តង់ទី១ ព័រទុយហ្គាល់ជាអ្នកនាំមុខមុន ៣ ទល់នឹង ០ ធ្វើបានដោយកីឡាករSergio Ramos ២គ្រាប់ និង Ansu Fati មួយគ្រាប់នៅនាទីទី ៣២។ ចូលដល់តង់ទី២ ព័រទុយហ្គាល់ដាក់ ១គ្រាប់ទៀតធ្វើបានដោយ ដែលធ្វើបានដោយកីឡាករ Ferran Torres នៅនាទីទី ៨៤ ធ្វើអោយលទ្ធផលបានបញ្ចប់ទៅក្នុងលទ្ធផល ៤ទល់នឹង ០។
លទ្ធផលនេះ ធ្វើអោយ អេស្ប៉ាញឈរលើកំពូលតារាងក្រុម៤ ក្នុងពាន UEFA Nation League ដោយឈរលើ អ៊ុយក្រែន អាល្លឺម៉ង់ និង ស្វីស។ នេះក៏ដោយសារ អាល្លឺម៉ង់ បានត្រឹមស្មើស្វីសក្នុងលទ្ធផល ១ ទល់នឹង ១ កាលពីយប់មិញផងដែរ ដែលធ្វើអោយ អេស្ប៉ាញឡើងទៅឈរលើកំពូលតារាង។
ប្រភព៖ Goal