Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សកម្មជន​បរិស្ថាន​3​នាក់​ត្រូវ​ចៅក្រម​ស៊ើបសួរ​សម្រេចហើយ

រាជធានី​ភ្នំពេញ ៖ លោក គុ​ជ គឹ​ម​ឡុ​ង ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​ធ្វើការ​សាក

សួរ​សកម្មជន​បរិស្ថាន​៣​នាក់​ចប់​តាម​នីតិវិធី តំណា​ង​អយ្យការ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់ពួក​គេ​ទាំង​៣​នាក់​ពី​បទ​ញុះញង់​បង្ក​ឲ្យមាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម តាម​ប​ញ្ញ​តិ្ត​មាត្រា​៤៩៤ នឹង​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ​។

លោក គុ​ជ គឹ​ម​ឡុ​ង​បន្ត​ថា ក្រោយ​ពី​មាន​ការ​ចោទប្រកាន់​ជា​ផ្លូវការ សំណុំរឿង​នេះ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើបសួរ​ចាត់ការ​តាម​នីតិ​វិធី ពោល​គឺ​សម្រេច​ឃុំខ្លួន​ជន​ទាំង​៣​នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ដែល​មាន ១-​ឈ្មោះថុ​ន រ​ដ្ឋា ២-​កញ្ញា ឡុ​ង គ​ន្ធា និង​៣-​កញ្ញា ភួ​ន

កែវ​រស្មី ។

ពួក​គេ​ទាំង​៣​នាក់​ជា​សកម្មជន​បរិស្ថាន​និង​ជា​យុវជន​មាតា​ធម្មជាតិ ក្នុង​ចំណោម​មនុស្ស​ប្រ​មា​ណ​បួនដប់​នាក់ ដែល​ត្រូវ​បាន​នគរបាល​រាជ​ធានី​ភ្នំពេញ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២០ នៅ​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ ពាក់ព័ន្ធ​នឹង​ការ​រៀប​គម្រោង​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង​ពី​រមណីយដ្ឋាន​វត្ត​ភ្នំ​ឆ្ពោះទៅ​កាន់​ភូមិ​គ្រឹះ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្បែរ​វិមាន​ឯករាជ្យ ។

ក្នុង​សម្លៀក​បំពាក់​ពណ៌​ស ពួក​គេ​បាន​រំលេច​ពាក្យ​ពេជ្រ​ថា ដើម្បី​ស្នើ​សុំ​ជួប​ផ្ទាល់​ជាមួយ​សម្តេច ក្នុង​គោលបំណង​បង្ហាញ​អំពី​ក្តី​បារម្ភ​មួយ​ចំនួន ជុំវិញ​ការ​លុប​បឹង​តា​មោក បញ្ហា​ការ​ជន់​លិច​ក្នុង​រាជធានី​ភ្នំពេញ​ពេល​មាន​ភ្លៀង​ម្តង​ៗ ដែល​ជា​ផល​ប៉ះពាល់​ចំពោះ​បរិស្ថាន ការ​បាត់បង់​ជម្រក​សត្វ​ស្លាប រួម​ជាមួយ​ជីវចម្រុះ​ក្នុង​បឹង​ជាដើម ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9668195