ខេត្តព្រះសីហនុ ៖ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត
បានឲ្យដឹងថា កម្លាំងកងរាជអាវុធខេត្ត បានឃាត់ខ្លួនជនជាតិចិនចំនួន២នាក់ ពាក់ព័ន្ធនឹងបទល្មើសជួញដូរ និងរក្សាទុកសារធាតុញៀន និងដកហូតបានសារធាតុញៀនជាច្រើនមុខ នៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ ។
ជនជាតិចិនទាំង២នាក់នេះ ម្នាក់ឈ្មោះ សៀវ ឡុង ភេទប្រុស អាយុ៣០ឆ្នាំ និងម្នាក់ទៀតឈ្មោះ ចាំង អោទី ភេទប្រុស អាយុ២៨ឆ្នាំ ។ ទាំង២នាក់ពុំមានមុខរបរពិតប្រាកដ និងស្នាក់នៅក្នុងភូមិ សង្កាត់ខាងលើ ។
ជាមួយនឹងការចាប់ឃាត់ខ្លួននេះ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមាន ម្សៅពណ៌សប្រភេទខេ១៣កញ្ចប់ ម្សៅសថ្លា៤៣កញ្ចប់ ថ្នាំគ្រាប់ពណ៌ក្រហម៤៩គ្រាប់ ថ្នាំគ្រាប់ពណ៌ផ្កាឈូក៥១គ្រាប់ ថ្នាំគ្រាប់ពណ៌បៃតង២៩គ្រាប់ ថ្នាំកញ្ចប់ពណ៌បៃតងនិងពណ៌ស្វាយ១៦កញ្ចប់ ទូរស័ព្ទដៃ២គ្រឿង ម៉ូតូ១គ្រឿង និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ។ជនសង្ស័យទាំង២នាក់ ត្រូវបានកសាងសំណុំរឿងដើម្បីផ្តន្ទាទោសតាមច្បាប់ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព