Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គ្រោះថ្នាក់ចរាចរណ៍រវាងឡានកុងតឺន័រនិងម៉ូតូបណ្តាលឱ្យមានមនុស្សម្នាក់រងរបួសធ្ងន់

រថយន្តកុងតឺន័រធំមួយគ្រឿងបានក្រឡាប់ធ្លាក់ពីលើស្ពាននៅខេត្ត  Chonburi កាលពីល្ងាចម្សិលមិញដោយបុកជាមួយម៉ូតូមួយគ្រឿងហើយបណ្តាលឱ្យអ្នកបើកបរធ្លាក់ចុះពីលើស្ពានចម្ងាយ ៧ ម៉ែត្រ​និងរងរបួសធ្ងន់។

ប៉ូលិសស្រុក Mueang Chonburi ត្រូវបានគេជូនដំណឹងអំពីគ្រោះថ្នាក់នេះកាលពីម្សិលមិញនៅម៉ោង ១០ និង ៣០ នាទីព្រឹក​ លើផ្លូវ Sukhumvit ក្នុង​សង្កាត់ Tamru។ ក្រោយពេលទៅដល់កន្លែងកើតហេតុ ប៉ូលិស ​ក្រុមសង្គ្រោះបន្ទាន់ និងកាសែត The Pattaya News បាន​ប្រទះឃើញឡានកុងតឺន័រក្រឡាប់ និងមានគ្រាប់ប្លាស្ទិចតូចៗហៀរចេញពី​រថយន្ត​ធ្លាក់រាយប៉ាយពេញដងផ្លូវ។ ​លើសពីនេះគេក៏ប្រទះឃើញម៉ូតូខូចមួយគ្រឿងដែល​ដួលនៅលើស្ពាន ហើយនៅ​ចម្ងាយប្រហែល ៧ ម៉ែត្រ​ពី​ស្ពាន​គេឃើញមាន​ជនរងគ្រោះដែលជាម្ចាស់ម៉ូតូឈ្មោះ Panna Saewang អាយុ ១៩ ឆ្នាំភេទស្រីបានរងរបួសធ្ងន់ធ្ងរ។ ក្រោយមកជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងតំបន់ដើម្បីទទួល​ការព្យាបាល។

អ្នកបើករថយន្តដឹកទំនិញ​ឈ្មោះ Somchai Komonhiran អាយុ ៦១ ឆ្នាំ បានប្រាប់ប៉ូលិសថា គាត់កំពុងធ្វើដំណើរពី​ខេត្ត Rayong ទៅ Petchaburi តែ​គាត់បានគេងលក់ ខណៈពេលកំពុងបើកបរ។ ប៉ូលិសកំពុងបន្តការស៊ើបអង្កេត​ដើម្បី​ចាត់ការជនល្មើសទៅតាមនីតិវិធីច្បាប់៕

 កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news

from: https://tnaot.com/km/m/detail/article/9667380