ខ្សែបម្រើឆ្នើមរបស់ក្រុមបាល់ទាត់ Manchester City គឺកីឡាករ Kevin De Bruyne នឹងវិលត្រឡប់មកចូលរួមជាមួយក្រុមជម្រើសជាតិបែលហ្ស៊ិកវិញ សម្រាប់ត្រៀមប្រកួតពានរង្វាន់ Nations League ជាមួយនឹងក្រុមជម្រើសជាតិអ៊ីស្លង់នៅថ្ងៃអង្គារសប្តាហ៍ក្រោយនេះ។
ខ្សែបម្រើ De Bruyne បានអវត្តមាននៅពេលជម្រើសជាតិបែលហ្ស៊ិកប្រកួតយកជ័យជម្នះលើ ក្រុមជម្រើសជាតិដាណឺម៉ាកក្នុងលទ្ធផល ២-០។ យ៉ាងណាមិញទាក់ទងនឹងការអវត្តមានរបស់ខ្សែបម្រើ ២៩ ឆ្នាំរូបនេះ គឺដោយសារតែរូបគេត្រូវបានអនុញ្ញាតឱ្យទៅមើលថែប្រពន្ធដែលកំពុងសម្រាលកូនទីបីនៅឯមន្ទីពេទ្យ។
ទន្ទឹមនឹងនេះដែរខ្សែប្រយុទ្ធ Michy Batshuayi ក៏អាចមកចូលរួមជាមួយក្រុមជម្រើសជាតិខាងលើវិញផងដែរ បន្ទាប់ពីកីឡាកររបស់ក្រុមតោខៀវ Chelsea រូបនេះ បានឆ្លងកាត់ការព្យាបាលអស់រយៈពេល ១៤ ថ្ងៃមក ក្រោយរកឃើញថារូបគេមានផ្ទុកមេរោគកូវីដ-១៩ កាលពីពេលកន្លងទៅ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ livescore