Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដេកពេទ្យ២​ខែ​! ស្រាប់តែ​ឃើញ​តួ​លេខ​​ក្នុង​វិ​ក័យ​ប័ត្រ​ អ្នក​ជំងឺ​លែង​ចង់​​រស់

អា​មេ​រិ​ក ​៖ ចាត់ទុកជា​ករណី​ដំបូង​គេ​បង្អស់​មិន​ធ្លាប់​មាន ដែល​បុរស​វ័យ​៧០ ឆ្នាំ មួយ​បាន​ចូល​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​អស់​រយៈពេល ៦២ ថ្ងៃ ក្រោយ​ពី​ត្រូវ​បាន​រក​ឃើញ​ថា​លោក​បាន​កើត​ជំងឺ​កូ​វី​ដ ១៩ ។ ក៏​ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍ ​និង​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ពិភពលោក​បំផុត​នោះ គឺ​តួលេខ​នៅ​ក្នុង​វិ​ក័យ​ប័ត្រ​ដែល​មាន​សរុប ១៨១ ទំព័រ​រៀបរាប់​ថា ​បុរស​រូប​នេះ​ត្រូវ​បង់ថ្លៃ​ព្យាបាល​ជំងឺឆ្លង​មួយ​នេះ​អស់​ជាង ១ លាន​ដុល្លារ​អា​មេ​រិ​ក ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​​របស់​សារព័ត៌មាន Foxnews26 ចុះ​ថ្ងៃ​ទី ៣ កញ្ញា ឆ្នាំ​២០២០ ។

លោក Michael Flor បុរស​ម្នាក់​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ក្រោយ​ពី​ជា​ពី​ជំងឺ​កូ​វី​ដ ១៩ ដំបូង​ហាក់​សប្បាយចិត្ត ក្រោយ​ទទួល​បានការ​ព្យាបាល​ជា​សះស្បើយ​ជំងឺឆ្លង​មួយ​នេះ ។ តែ​រឿង​នឹក​ស្មាន​មិន​ដល់​នោះ គឺ​ក្រោយ​ពី​លោក​បាន​សះស្បើយ​ពី​ជំងឺ លោក​ទទួល​បាន​វត្ថុ​អនុស្សាវរីយ៍​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ជាមួយនឹង​ថ្លៃ​នៃ​ការ​ព្យាបាល​ជំងឺឆ្លង​ថ្មី​មួយ​នេះ​ជាមួយនឹង​ទឹកប្រាក់ ១,១ លាន​ដុល្លារ​អា​មេ​រិក ។

លោក Michael Flor បុរស​ម្នាក់​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​ក្រោយ​ពី​ជា​ពី​ជំងឺ​កូ​វី​ដ ១៩ ដំបូង​ហាក់​សប្បាយចិត្ត ក្រោយ​ទទួល​បានការ​ព្យាបាល​ជា​សះស្បើយ​ជំងឺឆ្លង​មួយ​នេះ ។ តែ​រឿង​នឹក​ស្មាន​មិន​ដល់​នោះ គឺ​ក្រោយ​ពី​លោក​បាន​សះស្បើយ​ពី​ជំងឺ លោក​ទទួល​បាន​វត្ថុ​អនុស្សាវរីយ៍​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ជាមួយនឹង​ថ្លៃ​នៃ​ការ​ព្យាបាល​ជំងឺឆ្លង​ថ្មី​មួយ​នេះ​ជាមួយនឹង​ទឹកប្រាក់ ១,១ លាន​ដុល្លារ​អា​មេ​រិក ។

«​នៅ​ពេល​អ្នក​ឃើញ​វា​ជា​លាយលក្ខណ៍អក្សរ​ហើយ​អ្នក​ឃើញ​ឈ្មោះ​របស់​អ្នក វា​ពិតជា​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ណាស់​» ។ លោក Michael Flor បាន​និយាយ​ពី​អារម្មណ៍​ពេល​ឃើញ​វិ​ក័យ​ប័ត្រ​ដែល​ធ្វើ​ឲ្យ​លោក​ស្លុតចិត្ត ។ លោក​បាន​បន្ត​ថា ការ​ជា​សះស្បើយ​ពី​ជំងឺ​របស់​លោក ​គឺ​បាន​កើតឡើង​ជា​មួយនឹង​ការ​ខិតខំ​ប្រឹងប្រែង​ដ៏​អស្ចារ្យ​ដើម្បី​ជួយ​សង្គ្រោះ​ជីវិត​របស់​គាត់​។ គាត់​បាន​ប្រាប់​សារព័ត៌​នៅ​អា​មេ​រិ​កថា គាត់​មាន​ជំងឺ​រលាក​សួត​បេះដូង ​និង​ខ្សោយតំរងនោម ហើយ​ត្រូវ​ដាក់​បំពង់ខ្យល់​ពីរ​ដង​។ នៅ​ពេល​មួយ​គ្រូពេទ្យ​បាន​ប្រាប់​ក្រុម​គ្រួសារ​របស់​គាត់​ថា​គាត់​នឹង​មិន​អាច​យកឈ្នះ​ជំងឺ​នេះ​បាន​ទេ ។

លោក Michael Flor ត្រូវ​បាន​គេ​ថា​លោក​មានសំណាង​ណាស់ ដែល​មាន​វ័យ​ដល់​ទៅ ៧០ ឆ្នាំ​តែ​លោក​បានជា​សះស្បើយ​ពេញលេញ​ពី​ជំងឺឆ្លង​ដ៏​កាច​សាហាវ​មួយ​នេះ ។ ហើយ​លោក​ក៏​ជា​មនុស្ស​មានសំណាង​បំផុត​មួយ​ផង​ដែរ ដោយ​គាត់​អាច​នឹង​ត្រូវ​ចំណាយ​ត្រឹមតែ ៣.០០០ ដុល្លារ​នៃ​វិ​ក័យ​ប័ត្រ​វេជ្ជសាស្ត្រ​ដែល​មាន​ទំហំ​ទឹកប្រាក់​ដ៏​ធំធេង​នេះ ព្រោះ​ដោយសារ​តែ​លោក​ទទួល​បាន​ធានា​រ៉ាប់រង​សុខភាព​បន្ថែម​និង​មូលនិធិ​សភា​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ជួយ​មន្ទីរពេទ្យ​នានា​ក្នុង​ការ​លុប​បំបាត់​ការ​ចំណាយ​លើ​ជំងឺ​រាតត្បាត​។

ប៉ុន្តែ​លោក Flor មិនដឹង​ថា​ អ្នក​ផ្សេង​ទៀត​ប្រហែលជា​មិន​មានសំណាង​ទេ ហើយ​គាត់​និយាយ​ថា​ គាត់​មិន​ចង់​ឃើញ​មនុស្ស​ធ្លាក់​ចូល​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​នៃ​ហិរញ្ញវត្ថុ ដោយសារ​តែ​ពួក​គេ​ធ្លាក់ខ្លួន​ឈឺ​ឡើយ ។

លោក​បាន​និយាយ​ថា ប្រាកដ​ណាស់ ខណៈ​ដែល​ពួក​យើង​កំពុង​តស៊ូ​ប្រយុទ្ធ​ជាមួយ​ជំងឺ​ដើម្បី​ជីវិត​របស់​ពួក​យើង​បានរ​ស់រាន្ត តែ​នៅ​ពេល​ដែល​យើង​បានជា​សះស្បើយ​ហើយ​នោះ រឿង​ចុង​ក្រោយ​ដែល​ពួក​យើង​ត្រូវ​ព្រួយបារម្ភ​បំផុត​នោះ គឺថា​តើ​ការ​ចំណាយ​នេះ​នឹង​ត្រូវ​ចំណាយ​ប៉ុន្មាន​សម្រាប់​ការ​ព្យាបាល​ជា​សះស្បើយ​ពី​កូ​វី​ដ ១៩ ? ប្រាកដ​ណាស់ តម្លៃ​នៃ​ការ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​សម្រាប់​ជំងឺ​កូ​វី​ដ​-១៩ ខុស​ៗ​គ្នា​ពី​អ្នកជំងឺ​ម្នាក់​ទៅ​អ្នកជំងឺ​ម្នាក់​ទៀត ហើយ​វា​ក៏​អាស្រ័យ​លើ​ការ​ធានា​រ៉ាប់រង​និង​កត្តា​ផ្សេង​ទៀត​។

យោង​តាម​ការ​ស្ទង់​មតិ​ថ្នាក់​ជាតិ​មួយ​ដែល​ផ្តោត​លើ​ការ​ចំណាយ​នានា​ពេល​មាន​ជំងឺ បាន​រក​ឃើញ​​ថា ថ្លៃដើម​នៃ​ការ​ចំណាយ​ជា​មធ្យម​សម្រាប់​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​សម្រាប់​ជំងឺ​កូ​វី​ដ ១៩ គឺ​ប្រហែល ៧៣.០០០ ដុល្លារ​សម្រាប់​អ្នក​ដែល​គ្មាន​ការ​ធានា​រ៉ាប់រង​។ ជាមួយនឹង​ការ​ធានា​រ៉ាប់រង​នោះ​ធ្លាក់​ចុះ​ដល់​ប្រហែល ៣៨.០០០ ដុល្លារ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9666889