Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចាប់បានហើយជនសង្ស័យដែលជះទឹកអាស៊ីតនិងកាប់ដៃស្ត្រីម្នាក់នៅខេត្តតាកែវ

បាត់ដំបង÷កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃឃាត់ខ្លួនជនសង្ស័យម្នាក់ករណីឃាតកម្មដោយចេតនាទៅលើជនរងគ្រោះដោយប្រើកាំបិទប័ងតោកាត់ក.ដៃនិងជះទឹកអាស៊ីតបណ្តាលឲ្យរងរបួសធ្ងន់រួចរត់គេចខ្លួន។

សមត្ថកិច្ចបានឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពី ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក អុិន បូរ៉ា អគ្គស្នងការរងទទួលផែននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៍ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

ទើបនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២០ វេលា ម៉ោង ១៤:៣០នាទី ឯកឧត្ដម​ ឧត្ដមសេនីយ៍​ទោ​ អ៊ុច​ សុខុន​ ស្នងការ​ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ ​ឯកឧត្ដម​ ព្រះរាជអាជ្ញា​ គឺ​ ប៊ុណ្ណារ៉ា​ ព្រះរាជអាជ្ញា​នៃ​អយ្យការ​អមសាលា​ដំបូង​ខេត្ត​បាត់ដំបង​ បាន​បញ្ជា​ឲ្យ​ លោក​វរសេនីយ៍ទោ​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ផែនការងារ​នគរបាល​ព្រហ្មទណ្ឌ​ និង​ លោក​វរសេនីយ៍ទោ​ ឈឿង​ គឹមសុង​ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ដឹកនាំ​កម្លាំង​ សហការ​ជាមួយ​ កម្លាំងរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយនិងកម្លាំងស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បាន​អនុវត្តដីការបង្គាប់ឲ្យចាប់ខ្លួន-ឃុំខ្លួន​ លេខ១០៤/២០២០​ ចុះថ្ងៃទី០៨​ ខែមេសា​ ឆ្នាំ២០២០ របស់សាលាដំបូងខេត្តតាកែវ​ និងឃាត់ខ្លួនបានជនសង្ស័យ​ឈ្មោះ​ គប់​ ផា​ ភេទប្រុស​ អាយុ៤៣ឆ្នាំ​ ជនជាតិខ្មែរ​ ស្ថិតនៅត្រង់ចំណុចភូមិចំលងរមាំងលេី​ ឃុំអូរសំរិល​ ស្រុកសំឡូត​ ខេត្តបាត់ដំបង​ ។

គួររំលឹកដែរថា កាលពីថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៩ ត្រង់ចំនុចភូមិព្រះម្លប់ ឃុំកណ្តឹង ស្រុកបាទី ខេត្តតាកែវ មានករណី ប៉ុនប៉ងមនុស្សឃាត បង្កឡើងដោយជនសង្ស័យឈ្មោះគុប ផា បានធ្វើសកម្មភាព យកកាំបិតតាំងតោ កាប់ប្រហារលើស្រ្តីជនរងគ្រោះឈ្មោះ សាន ចិន្តា ជាច្រើនកាំបិត បណ្តាលអោយដាច់កដៃ និងជះទឹកអាសុីតពីលើបន្ថែមទៀត ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានកម្លាំង នាយកដ្ឋានបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការបន្ត ៕ដោយ៖សួង សាម

from: https://tnaot.com/km/m/detail/article/9666731