Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រត់គេច​ចល័ត​ជិត​២​ឆ្នាំ​បន្ទាប់​ពី​កាប់​ស្ត្រី​ម្នាក់​រួច​ជះ​ទឹក​អាស៊ីត ពេល​នេះ​ដល់​ថ្ងៃ​អង្សា​​ហើយ

ខេត្តបាត់ដំបង ៖ ទណ្ឌិត​ម្នាក់​ដែល​តុលាការ​កាត់ទោស​កំបាំង​មុខ ដោយ​ផ្តន្ទាទោស​ជាប់​ពន្ធនា​គារ​ចំនួន​១៤​ឆ្នាំ ក្នុង​សំណុំរឿង​កាប់​ស្ត្រី​ម្នាក់​ដាច់​.​កដៃ​ម្ខាង ហើយ​បាន​រត់គេច​ខ្លួន​អស់​រយៈពេល​ជិត​២​ឆ្នាំ​កន្លង​ទៅ​នេះ ពេល​នេះ​ត្រូវ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការ​ខេត្ត​បាត់ដំបង សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ និង កម្លាំង​ការិយាល័យ​ជំនាញ ស្នងការ​ខេត្ត​ប៉ៃលិន​ផង ចាប់ខ្លួន​បាន​ហើយ កាលពី​រសៀល​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២០២ ខណៈ​ពេល​ដែល​ជន​នេះ​កំពុង​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងភូមិ​ចម្លងរ​ម៉ាំង​លើ ឃុំ​អូរ​សំរិល ស្រុក​សំឡូត។

នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល លោក ឈឿ​ង គឹ​ម​សុង បាន​ប្រាប់​កោះសន្តិភាព​ថា ជនជាប់ចោទ​ខាងលើ​ឈ្មោះ គុប ផា ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ នៅ​ភូមិ​ព្រះ​ម្លប់ ឃុំ​កណ្ដឹង ស្រុក​បាទី ខេត្តតាកែវ​។ ជន​នេះ ត្រូវ​បាន​កម្លាំង​សហការ​របស់​លោក​ចាប់ខ្លួន តាម​ដីការ​បង្គាប់​ឲ្យ​ចាប់ខ្លួន​-​ឃុំខ្លួន លេខ​១០៤/២០២០ ចុះ​ថ្ងៃ​ទី​០៨ មេ​សា ឆ្នាំ​២០២០ របស់​សាលាដំបូង​ខេត្ត​តាកែវ​។

បើ​តាម​ព្រឹត្តិ​ហេតុ​នៃ​សំណុំរឿង​នេះ ដែល​កោះសន្តិភាព​ទ​ទូល​បាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​២៧ កុម្ភៈ ឆ្នាំ​២០១៩ ត្រង់​ចំណុច​ភូមិ​ព្រះ​ម្លប់ ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ មាន​ករណី «​ប៉ុនប៉ង​មនុស្សឃាត​» ដែល​បង្ក​ឡើង​ដោយ​ជនសង្ស័យ​ឈ្មោះ គុប ផា អាយុ​៤៣​ឆ្នាំ​។ នៅ​ក្នុង​អំពើ​ដ៏​សាហាវ​ឃោ​ឃៅ​នោះ ជន​ឈ្មោះ គុប ផា បាន​ធ្វើ​សកម្មភាព យក​កាំបិតប៉័ងតោ កាប់​ប្រហារ​ទៅ​លើ​ស្ត្រី​ម្នាក់​ឈ្មោះ សាន ចិន្តា ជា​ច្រើន​កាំបិត បណ្តាល​ឲ្យ​ស្ត្រី​រង​គ្រោះ​ដាច់​ត្រឹម​.​កដៃ​ខាង​ឆ្វែ​ង​។

មិនតែប៉ុណ្ណោះ ជន​នេះ បាន​យក​ទឹក​អាស៊ីត​ជះ​ទៅ​លើ​រាង​កាយ​នាង​បន្ថែម​ទៀត បណ្ដាល​ឱ្យ​នាងរង​របួស​យ៉ាងធ្ងន់ធ្ងរ​បំផុត​។ បន្ទាប់​ពី​ប្រព្រឹត្ត​អំពើ​ដ៏​សាហាវ​នេះ​ទៅ​លើ​នារី​រង​គ្រោះ​រួច ជន​នេះ​បាន​រត់ចោលស្រុក ទៅ​សម្ងំ​លាក់ខ្លួន​នៅ​តាម​បណ្ដា​ខេត្ត​នានា ដូច​ជា​នៅ​ខេត្ត​ប៉ៃលិន ខេត្តពោធិ៍សាត់ និង​ខេត្តបាត់ដំបង ជាដើម​។

ប៉ុន្តែ​ក្រោយមក តុលាការ​ខេត្តតាកែវ បាន​សម្រេច​បើក​សវនាការ​កាត់ទោស​កំបាំង​មុខ​ជនជាប់​ចោទ​​ឈ្មោះ គុប ផា នេះ​ឱ្យ​ជាប់គុក​ចំនួន​១៤​ឆ្នាំ ដោយ​តំណាង​អយ្យការ​ចោទប្រកាន់​ពី​បទ «​ប៉ុនប៉ង​អំពើ​ឃាតកម្ម​» ហើយ​ការ​ដាក់ទោស​នេះ ដោយ​គិត​ចាប់ពី​ថ្ងៃ​ចាប់ខ្លួន​បាន​។

លោក ឈឿ​ង គឹ​ម​សុង នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល បាន​បញ្ជាក់​ដែរ​ថា បើ​តាម​ការ​ស៊ើបអង្កេត​របស់​កម្លាំង​នាយកដ្ឋាន​ព្រហ្មទណ្ឌ ដែល​បាន​តាមដាន​ជិត​២​ឆ្នាំ​កន្លង​ទៅ​នេះ ជន​នេះ​បាន​ចល័ត​ការ​ស្នាក់​នៅ​តាម​បណ្ដា​ខេត្ត​ខាងលើ ប៉ុន្តែ​លុះដល់​ថ្ងៃ​អង្សា​ចុង​ក្រោយ​នេះ កម្លាំង​ជំនាញ​បាន​កំណត់​គោលដៅ​ច្បាស់លាស់​អំពី​ទីតាំង​លាក់ខ្លួន​របស់​ទណ្ឌិត គុប ផា នៅ​ក្នុងស្រុក​សំឡូត ទើប​ឈាន​ដល់​ការ​ចុះ​ទៅ​ចាប់ខ្លួន​ដល់​កន្លែង​ស្នាក់​នៅ​តែ​ម្ដង​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ចាប់ខ្លួន លោកស្នងការ​ខេត្ត​បាន​ប្រគល់​ទណ្ឌិត​រូប​នេះ ឱ្យទៅ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ចាត់ការ​បន្ត​ហើយ​៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9666622