Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់រងរបួសធ្ងន់ ក្រោយឆក់ខ្សែភ្លើងខណៈពេលជួសជុលម៉ាស៊ីនត្រជាក់

ថៃ៖ បុរសអាយុ ៤៣ ឆ្នាំម្នាក់បានរងរបួសធ្ងន់ បន្ទាប់ពីឆក់​ខ្សែភ្លើង ខណៈពេលកំពុងជួសជុលម៉ាស៊ីនត្រជាក់ក្នុងផ្ទះមួយ នៅស្រុក ​​Mueang Chonburi កាលពីម្សិលមិញ។

​ក្រុមសង្គ្រោះបន្ទាន់ត្រូវបានគេជូនដំណឹងអំពីឧប្បត្តិហេតុនេះនៅម៉ោងប្រហែល ១០ ព្រឹក​នៅសង្កាត់ Ang Sila។

​ពេលទៅដល់កន្លែងកើតហេតុ ក្រុមសង្គ្រោះបន្ទាន់ និងកាសែត The Pattaya News ​បានប្រទះឃើញលោក Tanasan Wuttikunak អាយុ ៤៣ ឆ្នាំ​សន្លប់ស្តូកស្តឹង ហើយក្រោយមកគាត់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងតំបន់។

​ជាងជួលជុលម៉ាស៊ីនត្រជាក់លោក​ Wanlop Saetan​ អាយុ ៣១ ឆ្នាំបានប្រាប់ប៉ូលិសថា​គេនិងជនរងគ្រោះកំពុងជួសជុលម៉ាស៊ីនត្រជាក់នៅក្នុងផ្ទះរបស់អតិថិជន ហើយ​ជនរងគ្រោះកំពុង​ឈរនៅលើកាំជណ្តើរមួយ​ដើម្បីសាកល្បងចរន្តអគ្គិសនីនៅក្នុងម៉ាស៊ីនត្រជាក់ ក្រោយមកជនរងគ្រោះ​ស្រាប់តែឆក់ខ្សែភ្លើង ហើយក៏ធ្លាក់ពីកាំជណ្តើរដែលកំពុងឈរ។

​ប៉ូលិសស្រុក​ Mueang Chonburi ​កំពុងបន្តការស៊ើបអង្កេត​ដើម្បីរកមូលហេតុពិតប្រាកដនៃការឆ្លងចរន្តអគ្គិសនី៕

 កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news

from: https://tnaot.com/km/m/detail/article/9666595