Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ម្ចាស់កៅអីជួលនៅឆ្នេរ Jomtien ទទួលបានការ​សរសើរក្រោយពី​ប្រគល់ជូនខ្សែកទៅម្ចាស់ដើមវិញ

ម្ចាស់កៅអីជួលនៅឆ្នេរ​ Jomtien កំពុងទទួលបានការកោតសរសើរនៅលើបណ្តាញសង្គមហ្វេសបុក​ជាច្រើន បន្ទាប់ពីរកឃើញនិងប្រគល់ខ្សែកមាសដែលអតិថិជនបាន​ជ្រុះបាត់។

ឧប្បត្តិហេតុនេះបានកើតឡើងនៅ​ម៉ោង​ ៨ យប់ ថ្ងៃសុក្រនៅពេលអតិថិជនឈ្មោះ Wuttichai Polsawat បានវិលត្រឡប់​មកកន្លែងដែល​បានជួលកៅអីនៅឆ្នេរ Jomtien ​ដើម្បីស្វែងរកខ្សែកមាស​ដែលបានជ្រុះបាត់។ ម្ចាស់កៅអីជួលអាយុ ៤០ ឆ្នាំ​ ឈ្មោះ Janjira Wanliparom កំពុងរង់ចាំអតិថិជននៅ​ក្នុងស្តង់របស់នាង ទោះបីជា​ពេលនោះស្តង់ត្រូវបានបិទទ្វារជាច្រើនម៉ោង​ហើយក៏ដោយ។

ម្ចាស់កៅអីជួល Janjira បាននិយាយថាអតិថិជនបានដោះខ្សែក​ដាក់ក្នុងហោប៉ៅពេលកំពុងដេកលំហែ ហើយខ្សែកបានធ្លាក់លើដីខ្សាច់។ អតិថិជនមិនបានដឹងថាវាបាត់នោះទេ ​ហើយ​ម្ចាស់កៅអីជួលបាន​រកឃើញខ្សែកនៅពេលយប់។ ​ម្ចាស់កៅអីជួលបានសម្រេចចិត្ត​ទៅផ្ទះយឺតជាងរាល់ដងដើម្បីរង់ចាំអតិថិជន ក្នុងករណីអតិថិជន​ត្រឡប់​មករកខ្សែកវិញ។

អតិថិជនបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះម្ចាស់កៅអីព្រមទាំងបានបង្ហោះរឿងរ៉ាវនេះនៅលើបណ្តាញសង្គមហ្វេសបុកទៀផង ហើយជាលទ្ធផលគឺគេឃើញមានអ្នកបញ្ចេញមតិល្អៗ និងការកោតសរសើរជាច្រើន៕  ​

 កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news

from: https://tnaot.com/km/m/detail/article/9666325