នៅថ្ងៃអាទិត្យនេះ មជ្ឈមណ្ឌលរដ្ឋបាលគ្រប់គ្រងស្ថានភាពមេរោគកូវីដ១៩បានរាយការណ៍ថា ប្រទេសថៃមានករណីថ្មីនៃអ្នកឆ្លងមេរោគកូវីដ១៩ ចំនួន ៦ នាក់ និងមិនមានអ្នកស្លាប់ថ្មីទេ។
អ្នកជំងឺថ្មី ៥ នាក់ដំបូងគឺជាជនជាតិថៃត្រលប់មកពីប្រទេសសិង្ហបុរីចំនួន ៣ នាក់ និងត្រឡប់មកពីសហរដ្ឋអាមេរិកចំនួន ២ នាក់។ ចំណែកអ្នកជំងឺថ្មីទី ៦ គឺជាបុរសជនជាតិបារាំងម្នាក់ធ្វើដំណើរមកពីចក្រភពអង់គ្លេស។ គិតមកដល់ថ្ងៃនេះ ប្រទេសថៃមានអ្នកឆ្លងមេរោគកូវីដ១៩សរុបចំនួន ៣ ៤៤៤ នាក់ ដែលមានអ្នកជាសះស្បើយចំនួន ៣ ២៨១ នាក់ និងបន្សល់ទុកអ្នកជំងឺចំនួន ១០៥ នាក់កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ហើយអ្នកស្លាប់នៅរក្សាចំនួន ៥៨ នាក់ដដែល។
យោងតាមប្រភព Worldometer គិតត្រឹមម៉ោង ១០ ព្រឹកថ្ងៃអាទិត្យ ចំនួនសរុបនៃអ្នកឆ្លងមេរោគកូវីដ១៩ ទូទាំងពិភពលោកបានកើនឡើងដល់ ២៧ លាននាក់ និងមានអ្នកស្លាប់សរុបចំនួន ៨៨៣ ៧០៧ នាក់។ សហរដ្ឋអាមេរិកមានអ្នកឆ្លងច្រើនបំផុតគឺ ៦.៤៣ លាននាក់ បន្ទាប់មកគឺប្រទេសប្រេស៊ីលមានអ្នកឆ្លងសរុបចំនួន ៤.១២ លាននាក់ ហើយប្រទេសឥណ្ឌាមានអ្នកឆ្លងសរុបចំនួន ៤.១១ លាននាក់។ គួរបញ្ជាក់ផងដែរថា ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី ១២២ ក្នុងចំណោមប្រទេសដែលឆ្លងមេរោគកូវីដ១៩នៅទូទាំងពិភពលោក៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ nation thailand