Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសឈឺពងស្វាស មិនព្យាបាលឱ្យបានទាន់ពេល ប្រឈមនឹងបញ្ហាអត់កូន

សុខភាព៖ សុភាពបុរសគ្រប់រូបត្រូវដឹងថា ក្នុងករណីដែលពងស្វាស មានការឈឺចាប់បន្តិចម្ដងៗ ឬឈឺខ្លាំងមួយរំពេចខុសប្រក្រតី អាចប្រឈមនឹងជំងឺងាប់​លិង្គ បណ្ដាលឱ្យអសមត្ថភាពក្នុងការបង្កើតកូន។

អាការៈជំងឺឈឺពងស្វាស មានដូចជា គ្រុនក្តៅ ​ក្រពេញប្រូ​ស្តា​តរីក​ធំ​ ក្អួត ក្រហម​លើ​ស្បែក​ពងស្វាស ឈឺពោះ មាន​ឈាម​នៅក្នុង​ទឹកនោម នោម​ទាស់ នោម​ឈឺ​ ថយចុះ​បរិមាណ​ទឹកនោម មាន​ការហូរ​ទឹករំអិល​មិនធម្មតា​ពី​បង្ហួរនោម ការ​ហើម​ពងស្វាស ហើម​កូនកណ្តុរ​ក្នុង​តំបន់​គ្រលា​ន​ ចង្អោរ មាន​ឈាម​ក្នុង​ទឹកកាម​ និង​ការឈឺចាប់​នៅក្នុង​ពងស្វាសជាដើម​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិនជា​ការ​រលាក​ព​ង​ស្វាស​បង្កឡើង​ដោយ​វីរុស គឺ​គ្មាន​ថ្នាំ​ព្យាបាល​ឡើយ ប៉ុន្តែ​ជំងឺ​នេះ​ នឹង​ជា​វិញ​ដោយ​ខ្លួនឯង​។ ករណីនេះ លោកអ្នក​អាច​ប្រើ​វិធី​មួយ​ចំនួន​ ដើម្បី​បង្ការឈឺចាប់នៃរោគសញ្ញា​របស់​វាបាន ដោយការប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់ ស្អំ​ទឹកកក និង​លើក​ពងស្វាស​ឲ្យ​ខ្ពស់​បន្តិច​។

ជាមួយគ្នានោះ បុរសគួរតែ​តម​សកម្មភាព​រួម​ភេទ និង​លើ​ក​របស់​ធ្ងន់ៗ​ផងដែរ ​ខណៈពេល​ពងស្វាស​របស់អ្នកកំពុងតែមានបញ្ហា។ 

ដំណោះស្រាយដ៏ល្អបំផុត ប្រសិនបើរកឃើញថា រូបអ្នកផ្ទាល់កំពុងតែជួបប្រទះបញ្ហានេះ សូមប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យឯកទេស​ផ្លូវ​ទឹកនោម​ កុំឱ្យស្ដាយក្រោយអស់មួយជីវិត ដោយសារតែអសមត្ថភាពបង្កើតកូន៕

from: https://tnaot.com/km/m/detail/article/9440426