Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនអន្តោប្រវេសន៍ ៦នាក់ ត្រូវចាប់ខ្លួនពីបទឆ្លងដែនចូលប្រទេសថៃ​ដោយខុសច្បាប់នៅខេត្ត Tak

ជនអន្តោប្រវេសន៍ចំនួន ៦ នាក់ត្រូវបាន​ចាប់ខ្លួន ខណៈពេលកំពុងព្យាយាមឆ្លងទន្លេមកពីប្រទេសមីយ៉ាន់ម៉ាចូលប្រទេសថៃនៅភូមិ Ban Huay Muang ក្នុងខេត្ត Tak នៅម៉ោងប្រហែល ១ រំលងអធ្រាត្រថ្ងៃសៅរ៍។

នាយទាហានល្បាតនៃកងវរសេនាតូចថ្មើរជើងលេខ ៤ នៅ​សង្កាត់ Tha Sai Luad នៃស្រុក​ Mae Sot បានរាយការណ៍ថាមានក្រុមជនសង្ស័យកំពុងព្យាយាមជិះទូក​ឆ្លងទន្លេ​ Moei ចូលប្រទេសថៃ។ ​ជនល្មើសមានគ្នាចំនួន ៦នាក់ ដែលរួមមានជនជាតិថៃ ៥ នាក់គឺប្រុស ៤ នាក់ និងស្រីម្នាក់ និងបុរសជនជាតិចិនម្នាក់។ ​ជនល្មើសទាំងអស់បានសារភាពថាពួកគេធ្លាប់ជាបុគ្គលិកកាស៊ីណូនៅប្រទេសមីយ៉ាន់ម៉ា ។

​ដោយសារស្ថានភាពមេរោគកូវីដ១៩នៅប្រទេសមីយ៉ាន់ម៉ាកំពុងតែ​មានការកើនឡើងចំនួនអ្នកឆ្លង​ ហើយប្រជាជនកាន់តែច្រើនកំពុងព្យាយាមឆ្លង​ដែនមកប្រទេសថៃតាមរយៈទន្លេ ​ Moei ​​ព្រោះប៉ុស្តិត្រួតពិនិត្យព្រំដែនទាំងអស់ត្រូវបានបិទដើម្បីការពារកុំ​ឱ្យ​មានការរាលដាលមេរោគ។ ជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិប៉ូលិសស្រុក Mae Sot ​ហើយត្រូវបានចោទប្រកាន់ពីបទឆ្លងដែនចូលប្រទេសថៃ​ដោយខុសច្បាប់និងរំលោភលើបទបញ្ជារបស់គណៈកម្មការត្រួតពិនិត្យជំងឺឆ្លង​ខេត្ត Tak៕ 

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ nation thailand

from: https://tnaot.com/km/m/detail/article/9666200