Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រោយ​ឃើញ​រូបចម្លាក់​ផ្ទាល់​លោក​ជំទាវ​ឧកញ៉ា​បណ្ឌិត​សៀង ចាន់​ហេង បាន​ពោល​ពាក្យ​ដូចនេះ

ខេត្តសៀមរាប ៖ តាម​ពិត​ចម្លាក់​នេះ​បាន​ល្បីល្បាញ​តាម​បណ្តាញ YouTube ច្រើន​ខែ​មក​ហើយ​ដែរ ដែល​មើលទៅ​ដូច​ជា បន្ទប់​គេង​មួយ ដែល​បំពាក់​ដោយ​គ្រឿង​សង្ហា​រឹម​ទំនើប គ្រែ​ទំនើប មាន​អំពូល​ភ្លើង តុបតែង​ដោយ​តុ កៅអី សា​ឡុ​ង​ប្រកបដោយ​ក្បូរក្បាច់ ផ្សារ​ភ្ញី​គួរ​ឲ្យ​គយគន់​នោះ តាម​ពិត​ទៅ​គឺ​គេ​ជីក​រូងដី​ក្រោម​ជា​រណ្តៅ បន្ទាប់​មក​គេ​ឆ្លាក់​ដី នៅ​ក្នុង​រណ្តៅ​នោះ​ផ្ទាល់​តែ​ម្តង ។

អ្នក​បង្កើត​គំនិត​ច្នៃប្រឌិត​នេះ​បាន​ផ្សព្វផ្សាយ​ស្នាដៃ​ខ្លួន គេ​បណ្តាញ​សង្គម​នេះ​យូរ​គួរសម​មក​ហើយ​ដែរ ។ ចម្លាក់​ដី​ដោយសារ​ការ​ជីក​ទៅ​ក្នុង​ដី ដែល​រំលេច​ដោយ​ការ​សូន្យ​រូប និង​ឆ្លាក់​រូប ជា​បន្ទប់​គេង មាន​គ្រែ មាន​តុ​កៅអី ប្រៀប​ដូច​ជា​គេហដ្ឋាន​ត្រកូល​អភិជន​ណា​ម្នាក់ និង​មាន​រូបភាព​ផ្កា​ភ្ញី​លើ​ជញ្ជាំង ស្ថិត​នៅ ក្នុងភូមិ​គោក​តើ​ង ឃុំ​ចាន់​ស ស្រុក​សូទ្រនិគម ខេត្តសៀមរាប ដែល​កសាង​ឡើង​ដោយ យុវជន​ពីរ​នាក់​ជា​បងប្អូន​នឹង​គ្នា​រស់នៅ ភូមិ​រការ​កំបុត ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង កំពុង​ទទួល​ការ​ចាប់អារម្មណ៍ ជា​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ក្មេង​ចាស់​ប្រុស​ស្រី ដែល​រស់នៅ​ភូមិ​ក្បែរ​ៗ ហើយ​បាន​នាំ​គ្នា​ទៅ​លេង និង​ថត​យក​រូបភាព​មក​ផុស​តាម​បណ្តាញ​សង្គម​យ៉ាង​សប្បាយ​រីករាយ ។

ក្នុង​នោះ​ផង​ដែរ គេ​សង្កេត​ឃើញ​មាន​បងប្អូន​ខ្មែរ​យើង​ជា​ច្រើន​បាន​ទៅ​ដល់ទី​នោះ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២០​នេះ លោក​ជំទាវ​ឧកញ៉ា​បណ្ឌិត សៀង ចាន់​ហេង បាន​ទៅ​ដល់​កន្លែង​មួយ​នេះ​ផង​ដែរ​ដោយ​លោក​ជំទាវ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​មួយ​ឃ្លាន​ថា « បងប្អូន​កូនក្មួយ​អើយ ធ្លាប់​ឃើញ​តែ​តាម​ហ្វេ​ស​ប៊ុ​ក អី​ឡូ​វ​បាន​មក​ដល់​ហើយ​ពិតជា​អស្ចារ្យ​ណាស់ ខ្មែរ​អាច​ធ្វើ​បាន » ។សូម​បញ្ជាក់ ៖ កាលពី​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ ២០២០ កន្លង​ផុត​ទៅ ថ្មី​ៗ​នេះ​មហាជន​ជា​ច្រើន ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ក្រោយ​ឃើញ​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​មួយ​ឈ្មោះ «​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប Siem Reap Provincial Tourism Departmen »​បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​ពី​ស្នាដៃ​កូន​ខ្មែរ ជីក​កាយ​ដី​ដោយ​ផ្ទាល់​ដៃ ឆ្លាក់​ចេញ​ជា បន្ទប់​គេង មាន​គ្រែ មាន​តុ​កៅអី រហូត​ដល់​ថ្នាក់​ផ្ទុះ​ការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​មហាជន​ជាតិ និង​អន្តរជាតិ ដោយ​សម្តែង​ការ​ពេញចិត្ត គាំទ្រ និង​សរសើរ​នូវ​សមិទ្ធផល​ទាំងនេះ​ថា ពិតជា​ស្អាត រស់​រវើក​ដូច​រូប​ពិត​ៗ ៕ 

ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9666012