Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តោ​ថ្ម​​ស្រស់​ស្អាត​ប្តូរ​ពណ៌​សម្បុរ​ក្រោយសំអាត​ប៉ះ​ពន្លឺព្រះអាទិត្យ​ជា​ថ្មី​ បន្ទាប់​ពី​កប់​ជ្រៅ​ក្នុង​ដី​គ្មាន​សង្ឃឹម​បាន​វិល​វិញ

រាជធានី​ភ្នំពេញ ៖ តោ​ថ្ម​បុរាណ «​បាន​ឡេី​ង​ឡាន​ទៅ​ក្រសួង​វប្បធម៌​ជាមួយ​ភាព​ស្រស់​ស្អាត​ប្តូរ​ពណ៌​សម្បុរ​ក្រោយ​ពី​ដុសលាង​សំអាត​ដី ប៉ះ​ពន្លឺព្រះអាទិត្យ​ជា​ថ្មី បន្ទាប់​ពី​កប់​ជ្រៅ​ក្នុង​ដី​គ្មាន​សង្ឃឹម​បាន​វិល​វិញ !» ។ នេះ​បើ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោក ហេង រតនា អគ្គនាយក​មជ្ឈមណ្ឌល​កម្ចាត់​មីន​កម្ពុជា បាន​ផ្សាយ​ចេញ​នា​យប់​ថ្ងៃ​ទី​០៥ ខែកញ្ញា​នេះ ។

លោក​បាន​បញ្ជាក់​ថា «​សូម​ឱ្យ​គំរោង​ដែល​កំពុង​សាងសង់​នេះ​បាន​ដំណេ​ី​រការ​ដោយ​ជោគជ័យ ! អរគុណ​សន្តិភាព និង​ការ​អភិវឌ្ឍ ដោយ​មិន​ត្រឹមតែ​មនុស្ស សត្វ អាច​រស់នៅ​ជួបជុំ​គ្នា​ជា​ថ្មី សូ​ម្បី​តែ​កេ​រ្ត៍​មរតក​ដូនតា​ខ្លះ​ដែល​បាន​រសាត់​បាត់​ឆ្ងាយ​ពី​ទឹកដី​ដ៍​ពិស្សុត​នេះ ខ្លះ​កប់​ជ្រៅ​ក្នុង​ព្រៃ​ក្នុង​ទឹក​ក្នុង​ដី​បាន​កកាយ​ក្រោកឈរ​បង្ហាញ​រិ​ទ្ធី​អំណាច​ស័ក្តិ​សិទ្ធ​ជា​ថ្មី ! សូម​អនុ​មោ​នា​បុណ្យ​បិណ្ឌ​ទី​៤!

សូម​បញ្ជាក់​ថា ៖ កម្លាំង​ស៊ី​ម៉ាក់​បាន​ជីកដី​ប៉ះ​ចំ​រូបចម្លាក់​តោ​ថ្ម​បុរាណ​ដែល​មាន​កម្ពស់​ជាង​២.៥​ម៉ែត្រ ទំហំ​ដងខ្លួន​ជាង​១​ម៉ែត្រ និង​បាន​ប្រគល់​តោ​ថ្ម​នេះ ជូន​ទៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ការ​គ្រប់គ្រង​បន្ត ។ ការ​ប្រទះ​ឃើញ​នេះ​ដែរ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល នៅ​ចំណុច​ការដ្ឋាន​ស្តុ​ប​ទឹក​ស្អាត គម្រោង​របស់​ប្រទេស​ជប៉ុន មាត់ទន្លេ វិ​ថី​ព្រះ​ស៊ី​សុវត្ថិ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9665997