Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

តើ​អភិបាល​រាជធានី​១១​រូប ​គិត​ពី​ឆ្នាំ​១៩៧៩​ដល់​បច្ចុប្បន្ន ​នរណា​កាន់​តំណែងយូរជាងគេ?

រាជធានី​ភ្នំពេញ ​៖ បងប្អូន​មាន​ដឹង​ទេ​ថា ក្នុង​ចំណោម​អភិបាលក្រុង​ភ្នំពេញទាំង​​១១​រូប​ គិត​ពី​ឆ្នាំ​១៩៧៩​រហូត​ដល់​បច្ចុប្បន្ន តើ​​នរ​​ណា​ដឹកនាំ​រាជធានី​ភ្នំពេញ​បាន​យូ​រ​ជាងគេ ? តិច​ជាងគេ?​ ល្បី​ជាងគេ ? សំណាង​ជាងគេ ? លំបាក​ជាងគេ? សប្បាយ​ជាងគេ? ស្លូត​ជាងគេ? កាច​ជាងគេ ? និង​ស្រស់​ស្អាត​ជាងគេ?

គិត​ចាប់ពី​ក្រោយ​ថ្ងៃ​រំដោះ​៧​មក​រា​ឆ្នាំ​១៩៧៩ មក​ដល់​ឆ្នាំ​២០២០​នេះ មាន​រយៈពេល​៤១​ឆ្នាំ​ហើយ ។ ​ក្នុង​ការ​រៀបចំ​ការងារ​គ្រប់គ្រង​រចនា​សម្ព​ន្ធ័ រដ្ឋបាល​ដែនដី របស់​រាជរដ្ឋាភិបាល សម្រាប់​គ្រប់គ្រង​ក្នុង​រាជធានី​ភ្នំពេញ ត្រូវ​បាន​ធ្វើការ​ផ្លាស់​ប្តូរ​អភិបាលក្រុង​ភ្នំពេញ ចំនួន​១១​រូប ។​​

តាម​រយៈ​ឯកសារ ការ​ផ្លាស់​ប្តូរ​រចនា​សម្ព​ន្ធ័​ដឹកនាំ​ជា​អភិបាលក្រុង​ភ្នំពេញ តែងតែ​មានការ​ភ្ញាក់ផ្អើល និង​ដឹង​លឺ​ល្បី​ខ្ទរខ្ទារ ព្រោះ​អាណាចក្រ​នេះ គឺជា​មជ្ឈមណ្ឌល​ប្រមូលផ្តុំ រាប់​ទាំង​ក្បាលម៉ាស៊ីន​របស់​រាជរដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​ក៏​នៅ​ទី​នេះ​ដែរ ហើយ​ក៏​អាច​និយាយ​បាន​ទៀត​ថា អភិបាល​រាជធានី​ភ្នំពេញ​នេះ គឺជា​ប៉ុស្តិ៍​ត្រូវប៉ាន់ ក្នុង​ចំណោម ខេត្ត​ក្រុង​នានា​នៅ​ទូ​ទាំង​ប្រទេស ហើយ​ក៏​ជា​ប៉ុស្តិ៍​ប្រកួ​​ត​ប្រជែង​គ្នា​ផង​ដែរ ។

ដោយសារ​កន្លែង​ត្រូវប៉ាន់ និង​ប្រ​កួត​ប្រជែង​គ្នា​បែប​នេះ​ហើយ បានជា​មហាជន​តែងតែ​ចាប់​អារ​ម្មណ៍​ និង​យកចិត្តទុកដាក់​ចំពោះតែ​អភិបាល​រាជធានី​ភ្នំពេញ​ប៉ុណ្ណោះ ក្នុង​នោះ​ក៏​មាន​ច​ម្ង​ល់​ដោយ​លើក​ឡើងជា​សំនួ​រថា តើ​អភិបាលក្រុង​ភ្នំពេញ​មួយ​ណា​ដែល​កាន់​តំណែង​យូរ​ជាងគេ ? និង​មានការ​អភិ​វ​ឌ្ឃ​ន៏​ច្រើន​ជាងគេ ? តើ​អភិបាលក្រុង​ភ្នំពេញ​មួយ​ណា​ដែល​កាន់​តំណែង​តិច​ជាងគេ ? ល្បី​ជាងគេ ? សំណាង​ជាងគេ ? លំបាក​ជាងគេ? សប្បាយ​ជាងគេ? ស្លូត​ជាងគេ? កាច​ជាងគេ ? ស្រស់​ស្អាត​ជាងគេ ?

ចំពោះ​សំនួរ​ដែល​សួរ​ថា តើ​អភិបាលក្រុង​ភ្នំពេញ​មួយ​ណា​ដែល​កាន់​តំណែង​យូរ​ជាងគេ នោះ ប្រជាពលរដ្ឋ​ដែល​ដឹង និង​រស់នៅ​ទាន់​ពី​ឆ្នាំ​១៩៧៩ រហូត​ម​ដល់​ពេល​នេះនោះ ពិតជា​អាច​ឆ្លើយ​បាន គឺ​លោក កែប ជុតិមា បាន​ដឹកនាំ​រាជធានី​ភ្នំពេញ​មាន​រយៈពេល​១០​ឆ្នាំ ចាប់ពី​ឆ្នាំ​២០០៣​ដល់​ឆ្នាំ​២០១៣ ហើយ​ក៏​អាច​ចាត់​ទុក​ថា​ជា អភិបាល​រាជធានី​ភ្នំពេញ មានសំណាង​ជាងគេ ព្រោះ​នៅ​ចន្លោះ​ដែល​លោក​បាន​គ្រប់គ្រង​នោះ ស្រប​ពេល​សេដ្ឋកិច្ច​ប្រទេស​ជាតិ​កំពុង​តែ​កើនឡើង​យ៉ាង​ខ្លាំង អ្នក​វិនិយោគ​ចូល​មក​ភ្នំពេញ​ច្រើន ជា​ពិសេស​ទៅ​ទៀត​នោះ ដី​កំពុង​តែ​ឡើងថ្លៃ​កប់​ពពក ហើ​យ​ក៏​មានការ អភិវឌ្ឍ​ន៏​ខ្លាំងក្លា​ផង​ដែរ​។

ចំពោះ​សំនួរ​ដែល​សួរ​ថា តើ​អភិបាលក្រុង​ភ្នំពេញ​មួយ​ណា​ដែល​កាន់​តំណែង​តិច​ជាងគេ នោះ​មាន​ចំនួន​២​រូប គឺ​ទី​១-លោក ខាង សា​រិ​ន ក្នុង​ចន្លោះ​ពី​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​១៩៨០ និង​ទី​២. លោក ស៊ី​ម កា ចន្លោះ​ពី​ឆ្នាំ​១៩៩២​ដល់​ឆ្នាំ​១៩៩៣ ។ ប៉ុន្តែ​ចំពោះ​សំនួរ​ដែល​សួរ​ថា តើ​អភិបាលក្រុង​មួយ​ណា​ដែល​មាន​ស្នាដៃ​ជាងគេ? ល្បីល្បាញ​ជាងគេ? លំបាក​ជាងគេ? សប្បាយ​ជាងគេ? ស្លូត​ជាងគេ ? កាច​ជាងគេ ? និង ស្រស់​ស្អាត​ជាងគេ ? នោះ គឺ​ពិតជា​មិន​អាច​បកស្រាយ​បាន​នោះ​ទេ ព្រោះ​ខ្លាច​អតីត អភិបាលក្រុង​នានា​លោក​អន់ចិត្ត ប៉ុន្តែ​បងប្អូន​ដែល​បាន​ចូលរួម​អង្កេត និង​តាមដាន​ពិតជា​បានដឹង ចឹ​ង​ទេ ទុក​ឲ្យ​បងប្អូន​ធ្វើការ​វិនិច្ឆ័យ​ចុះ ​។

យោង​តាម​ឯកសារ​មួយ​សន្លឹក​ដែល​មាន​ភ្ជាប់​ជាមួយ​រូបថត និង​ឆ្នាំ​ដែល​អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ចាប់ពី​ឆ្នាំ​១៩៧៩​មក​ដល់​ឆ្នាំ​២០១៨​នេះ បាន​បង្ហោះ​ត​ៗ​គ្នា​បាន​ឲ្យ​ដឹង​ថា គិត​ចាប់តាំងពី​ឆ្នាំ​១៩៧៩ មក​ទល់​ឆ្នាំ​២០១៨​នេះ អភិបាលក្រុង​ភ្នំពេញ​ចំនួន​១១​រូប​ហើយ ត្រូវ​បាន​ផ្លាស់​ប្តូរ គឺ​ទី​១-លោក ខាង សា​រិ​ន ក្នុង​ចន្លោះ​ពី​ឆ្នាំ​១៩៧៩​ដល់​ឆ្នាំ​១៩៨០ ទី​២-លោក ចាន់ វ៉ែន ពី​ឆ្នាំ​១៩៨០​ដល់​ឆ្នាំ​១៩៨២ ទី​៣-លោក កែវ ចិន្តា ចន្លោះ​ពី​ឆ្នាំ​១៩៨២​ដល់​ឆ្នាំ​១៩៨៥ ទី​៤-លោក ថោ​ង ខុន ចន្លោះ​ពី​ឆ្នាំ​១៩៨៥​ដល់​ឆ្នាំ​១៩៩០ ទី​៥- លោក ហុ​ក ឡង់​ឌី ចន្លោះ​ពី​ឆ្នាំ​១៩៩០​ដល់​ឆ្នាំ​១៩៩២ ទី​៦-លោក ស៊ី​ម កា ចន្លោះ​ពី​ឆ្នាំ​១៩៩២​ដល់​ឆ្នាំ​១៩៩៣ ទី​៧-លោក ឈឹ​ម សៀ​ក​ឡេ​ង​ចន្លោះ​ពី​ឆ្នាំ​១៩៩៣​ដល់​ឆ្នាំ​១៩៩៨ ទី​៨- លោក ជា សុ​ផា​រ៉ា ចន្លោះ​ពី​ឆ្នាំ​១៩៩៩​ដល់​ឆ្នាំ​២០០៣ ទី​៩-​លោក កែប ជុតិមា ចន្លោះ​ពី​ឆ្នាំ​២០០៣​ដល់​ឆ្នាំ​២០១៣ ទី​១០-​លោក ប៉ា សុ​ជាតិ​វង្ស ចន្លោះ​ពី​ឆ្នាំ​២០១៣​ដល់​ឆ្នាំ​២០១៧ និង​ទី​១១-​លោក ឃួ​ង ស្រេង បាន​ដឹកនាំ​ជា​អភិបាល​រាជធានី​ភ្នំពេញ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9665984