Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទៀត​ហើយ​! ជន​ត្រូវ​ចោទ​៤​នាក់​បញ្ជូន​ទៅ​មណ្ឌល​អប់រំ​កែប្រែ ម​១ តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ពី​បទ​ឆបោក និង​សម្អាត​ប្រាក់

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២០ ក្រោយ​ពី​បាន​ទទួល​បណ្តឹង និង​ទទួលបញ្ជា​ពី​ឯកឧត្តម នាយ​ឧត្តមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ បាន​សហការ​គ្នា​ធ្វើការ​នាំ​ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​០៤​នាក់ ទៅ​មណ្ឌល​អប់រំ​កែប្រែ ម​១ តាម​ដីកា​បង្គាប់​អោយ​ឃុំខ្លួន របស់​ចៅក្រម​ស៊ើបសួរ​ពី​បទ​ឆបោក​និ ង​សម្អាត​ប្រាក់ ។ នេះ​បើ​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Anti Cyber Crime Department​បាន​ចេញផ្សាយ​នា​យប់​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​០២០២​នេះ ។

ពាក់ព័ន្ធ​ករណី​ខាងលើ​ជនសង្ស័យ​មាន ១- ឈ្មោះ​ប៊ុ​ន ស្រី​ឡែ​ន ភេទ​ស្រី អាយុ​៣១​ឆ្នាំ ជនជាតិ​ខ្មែរ ២-​ឈ្មោះ EBENEZER OYETORAN ភេទ​ប្រុស ជនជាតិ​នី​ហ្សេ​រី​យ៉ា ៣-​ឈ្មោះ OYETORAN MARGARET IBDUNNI ភេទ​ស្រី ជនជាតិ​នី​ហ្សេ​រី​យ៉ា ៤-​ជនសង្ស័យ​ឈ្មោះ IBEH HENRY ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ ជនជាតិ​នី​ហ្សេ​រី​យ៉ា ពាក់ព័ន្ធ​នឹង​ករណី « ឆបោក និង​សម្អាត​ប្រាក់​» នាំ​មក​កាន់​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ដើម្បី​កសាង​សុំ​រឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​ផ្លូវច្បាប់ ។

តាម​ការ​បញ្ជាក់​ពី​សម​ត្ថិ​ក​ច្ច​ជំនាញ​បាន​ឲ្យ​ដឹង​ថា ក្រុម​ជនសង្ស័យ​បាន​ធ្វើការ​ឆបោក​ប្រាក់​តាម​ការ​ទំនាក់ទំនង​តាម​បណ្តាញ​សង្គម ដោយ​លួងលោម​បោក​បញ្ចោ​ត​មនោសញ្ចេតនា ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស និង​ជនបរទេស​ក្រៅប្រទេស អោយ​ផ្ញើ​ប្រាក់​មក​អោយ​ខ្លួន​នៅ​ប្រទេស​កម្ពុជា តាម​រយៈ​ភ្នាក់ងារ​ផ្ញើ និង​ដក​ប្រាក់ និង​ធនាគារ​មួយ​ចំនួន បន្ទាប់​ពី​ដក​ប្រាក់​បាន​ហើយ​ជនសង្ស័យ​ក៏​ផ្ញើ​ប្រាក់​នោះ​ទៅ​បក្ខពួក​ផ្សេង​ៗ​ដែល​មាន​ក្បាលម៉ាស៊ីន​ដឹកនាំ និង​អង្គការ​ចាត់តាំង​ដោយ​ទទួល​បាន​ភាគលាភ​ទៅ​តាម​តួនាទី​រៀង​ៗ​ខ្លួន រួច​មេ​ក្លោ​ង​បាន​បង្កើត​មូលនិធិ ដើម្បី​ទទួល​ប្រាក់​នៃ​បទល្មើស​នោះ​ទៅ​ទិញ អចលនទ្រព្យ និង​បើក​អាជីវកម្ម​ផ្សេង​ៗ​ដើម្បី​ទៅ​បំ​លែង​ជា​ហិរញ្ញប្បទាន​ស្របច្បាប់​រួច​បន្ត​ផ្ញើ​ប្រាក់​ទាំងនោះ​ទៅ​ប្រទេស​របស់​ពួក​គេ​វិញ ក្នុង​គោលបំណង​ដើម្បី​សម្អាត​ប្រាក់ ដែល​បាន​មក​ពី​អំពើ​ឆបោក ។

បច្ចុប្បន្ន​ជន​ដែល​ត្រូវ​ចោទ​ទាំង​០៤​នាក់ ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​បាន​ចេញ​ដីកា​បង្គាប់​អោយ​ឃុំខ្លួន និង​អោយ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​នៃ​កម្លាំង​នគរបាល​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ធ្វើការ​នាំ​ខ្លួន​ទៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​១(​ម​១)​ហើយ ។

ចំណែក​ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាន​នាយកដ្ឋាន សូម​ក្រើនរំឭក​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ក្រុម​ជន​ឆបោក បើ​មាន​ករណី​នេះ​កើតឡើង​សូម​មក​ដាក់​ពាក្យបណ្តឹង​នៅ​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ៕ ផ្តល់សិទ្ធដោយ៖កោះសន្តិភាព

from: https://tnaot.com/km/m/detail/article/9665627