ព័រទុយហ្គាល់ ៖ កីឡាករ Cristiano Ronaldo បានក្លាយជាប្រធានបទក្តៅក្នុងបណ្តាញសង្គម ចំពោះការមិនពាក់ម៉ាស់ការពារ អំឡុងពេលកំពុងអង្គុយទស្សនាក្រុមជម្រើសជាតិព័រទុយហ្កាល់របស់ខ្លួន ប្រកួតជាមួយប្រទេសក្រូអាតក្នុងពានរង្វាន់ Nations League កាលពីរាត្រីថ្ងៃសៅរ៍។
ប្រធានក្រុមរូបនេះ បានអវត្តមានសម្រាប់ប្រកួតជាមួយក្រូអាតនេះ ដោយសារតែត្រូវឃ្មុំទិចម្រាមជើង ដោយបានបង្ខំឲ្យគេ អង្គុយនៅកៅអីទស្សនា ខណៈដែលព័រទុយហ្គាល់បានទទួលជ័យជម្នះដោយលទ្ធផល ៤-១។
អំឡុងពេលនៃការប្រកួតនេះ C.Ronaldo បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីមន្ត្រីក្នុងកីឡដ្ឋានម្នាក់ត្រូវបានគេថតជាប់ បានឡើងទៅប្រាប់ខ្សែប្រយុទ្ធក្រុម Juventus វ័យ ៣៣ឆ្នាំរូបនេះ ឱ្យពាក់ម៉ាស់ការពារ ដែលជាផ្នែកមួយនៃពិធីសារ ដើម្បីការឆ្លងរាលដាលកូវីដ១៩។
ក្រោយការលេចចេញវីដេអូនេះ វាត្រូវបានចែកចាយបន្តពេញបណ្តាញសង្គម ដោយមានទាំងការសើចចំអក រួមទាំងការរិះគន់យ៉ាងចាស់ដៃ ចំពោះការមិនគោរពតាមពិធីសារ ដែលត្រូវបានដាក់ចេញដោយ FIFA ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃវីរុសកូវីដ១៩៕ផ្តល់សិទ្ធដោយ៖កោះសន្តិភាព