Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Messi ទម្លាយ​ជម្លោះ​ជាមួយ​លោក Bartomeu ក្រោយ​ប្រកាស​បន្ត​នៅ Barcelona

អេ​ស្ប៉ា​ញ ៖ កីឡាករ Lionel Messi បាន​ប្រកាស​ជា​ផ្លូវការ តាម​រយៈ​បទ​សម្ភាសន៍​ផ្ទាល់​ជាមួយ Goal.com ដោយ​បញ្ជាក់​ថា ខ្លួន​នឹង​បន្ត​លេង​ឲ្យ Barcelona រហូត​ដល់​ចប់​កុងត្រា ដោយ​រូបគេ​មិន​ចង់​មាន​ជម្លោះ​ឈាន​ដល់​ឡើង​តុលា​ជាមួយ​ក្លិប​ឡើយ ហើយ​គ្រួសារ​គឺ​កត្តា​ដែល​ជំរុញ​ឲ្យ​គេ​បន្ត​។

បើ​ទោះបីជា​ប្រកាស​បន្ត​ជាមួយ​ក្លិប​ក៏​ពិតមែន ប៉ុន្តែ​ប្រធាន​ក្រុម​រូប​នេះ បាន​ទម្លាយ​មូលហេតុ​ដែល​គេ​ព្យាយាម​ចាកចេញ​ពី​ក្លិប ដោយ​បង្ហាញ​ពី​ជម្លោះ​ជា​យូរ​មក​ហើយ ជាមួយ​ប្រធាន​ក្លិប​គឺ លោក Josep Maria Bartomeu​។ ដោយ​រូបគេ​បាន​ចោទប្រកាន់​ប្រធាន​ក្លិប​រូប​នេះ ថា ជា​មនុស្ស​ដែល​មិន​គោរព​ពាក្យ​សម្តី​។

ខ្សែប្រយុទ្ធ​អា​ហ្ស​ង់​ទី​ន​វ័យ ៣៣​ឆ្នាំ បាន​ថ្លែងប្រាប់ Goal.com យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​បាន​ប្រាប់​ក្លិប រួម​ទាំង​ប្រ​ធាន​ក្លិប​ថា ខ្ញុំ​ចង់​ចាកចេញ​។ ខ្ញុំ​បាន​ប្រាប់​គាត់​ពេញ​មួយ​ឆ្នាំ​។ ដោយសារ​តែ​ខ្ញុំ​ជឿជាក់​ថា ក្លិប​ត្រូវការ​កីឡាករ​ក្មេង​ៗ​បន្ថែម​ទៀត​។ វា​មិន​បាន​កើតឡើង​ដោយសារ​តែ​លទ្ធផល​នៃ​ការ​ប្រកួត​ក្រប​ខណ្ឌ Champions League ប្រឆាំង​នឹង​ក្រុម Bayern ទេ​។ ប៉ុន្តែ​ខ្ញុំ​បាន​គិត​អំពី​ការ​សម្រេចចិត្ត​នេះ ជា​យូរ​មក​ហើយ​»​។

ម្ចាស់​ពានរង្វាន់ Ballon d’Or ៦ សម័យកាល​ដដែល បាន​បន្ត​ទៀត​ថា «​គាត់​តែងតែ​ប្រាប់​ខ្ញុំ​ថា នៅ​ចុងបញ្ចប់​រដូវ​កាល ខ្ញុំ​អាច​សម្រេចចិត្ត​ថា​តើ​ទៅ ឬ នៅ​បាន​។ ប៉ុន្តែនៅ​ចុង​ក្រោយ គាត់​មិន​បាន​រក្សា​ពាក្យ​សន្យា​របស់​គាត់​ឡើយ ដោយ​គាត់​មិន​បាន​ផ្តល់​ឲ្យ​ខ្ញុំ​តម្រុយ​ណាមួយ ដែល​គាត់​បាន​និយាយ​នោះ​ទេ​»​។

សូម​បញ្ជាក់​ថា កុងត្រា​របស់ Messi ជាមួយ​ក្លិប Barcelona នៅ​បញ្ចប់​រដូវ​កាល ២០២០-២១ នៅក្នុង​ឆ្នាំ ២០២១ ខាង​មុខ ហើយ​រូបគេ​នឹង​អាច​ចេញពី​ក្លិប​មួយ​នេះ ដោយ​គ្មាន​តម្លៃ​ខ្លួន (Free Transfer)៕

from: https://tnaot.com/km/m/detail/article/9665595