ជំនួបគ្នាក្នុងពានរង្វាន់ UEFA Nation League ក្រុមទី៣ រវាងក្រុមជម្រើសជាតិព័រទុយហ្គាល់ និង ក្រូអាតបានប្រព្រឹត្តទៅកាលពីយប់មិញ ដោយគ្មានវត្តមានតារាពិភពលោក Cristiano Ronaldo ទេដោយហេតុផលមានការឆ្លងមេរោគនៅជើង។
តង់ទី១ ព័រទុយហ្គាល់ជាអ្នកនាំមុខមុន ១ទល់នឹង ០ ធ្វើបានដោយកីឡាករ Joao Cancelo នៅនាទីទី៤១។ ចូលដល់តង់ទី២ ព័រទុយហ្គាល់ដាក់ ៣គ្រាប់ទៀតធ្វើបានដោយ Diogo Jota កីឡាករវ័យក្មេង Joao Felix និង Andre Silva។ មួយគ្រាប់របស់ក្រូអាតវាយបកវិញ ដោយកីឡាករ Bruno Petkovic។ ចុងក្រោយ លទ្ធផលបានបញ្ចប់ទៅក្នុងលទ្ធផល ៤ទល់នឹង ១។
លទ្ធផលនេះ ធ្វើអោយ ព័រទុយហ្គាល់ និងបារាំង ឈរលើកំពូលតារាងក្រុម៣ ស្មើគ្នាដោយមាន ៣ពិន្ទុដូចគ្នា នៅពីលើ ស៊ុតអ៊ែត និងក្រូអាត។
ប្រភព៖ Livescore