Barcelona នឹងត្រូវស្វាគមន៍ក្រុមខ្លាំង Atletico Madrid ក្នុងវេលាយប់នេះ ម៉ោង៣រំលងអាធ្រាត ដែលជាការប្រកួតសំខាន់ក្នុងការបន្ដក្ដីសង្ឃឹមប្រជែងពានរង្វាន់លីគជាមួយ Real Madrid។
Barca ទើបតែភ្លាត់ប្រកួតស្មើទល់នឹងក្រុម Celta Vigo ក្នុងលទ្ធផល ២-២ ដែលធើ្វឲ្យ Real Madrid ឡើងទៅកាន់កំពូលតារាងជាមួយនឹងគម្លាត២ពិន្ទុ ក្រោយពួកគេយកឈ្នះ Espanyol ១-០ កាលពីចុងសប្ដាហ៍កន្លងទៅ។
យ៉ាងណាក្ដី ការប៉ះ Atletico Madrid នៅក្នុងវេលាយប់នេះ ក៏មិនមែនជារឿងងាយស្រួលដែរ ត្បិតការប៉ះគ្នា៥ដងចុងក្រោយ គឺមានឈ្នះ មានស្មើ និងមានចាញ់ ដោយ៖
-Barcelona ២-៣ Atletico Madrid
-Atletico Madrid ០-១ Barcelona
-Barcelona ២-០ Atletico Madrid
-Atletico Madrid ១-១ Barcelona
-Barcelona ១-០ Atletico Madrid
ដោយ៖ សុគន្ធតារា