ដើម្បីដឹងច្បាស់ យើងមកធ្វើការស្គាល់បុគ្គល ២ រូបនេះជាមុនសិន
រូបភាពទី១ គឺលោក អាប្រាហាម លិងខូលន៍ ( Abraham Lincoln )
រូបភាពទី២ គឺលោក ចន អែហ្វ កេណ្ណឺឌី ( Jonh F. Kennedy )
ពួកគាត់ជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិក។ ចំណែករឿងដែលចម្លែកនៅគឺ
_ លោក លិងខូលន៍ ជាប់ឆ្នោតជាប្រធានាធិបតីនៅឆ្នាំ ១៨៦០។
_ លោក កេណ្ណឺឌី ជាប់ឆ្នោតជាប្រធានាធិបតីនៅឆ្នាំ ១៩៦០។
_ គាត់ទាំងពីរនាក់ទទួលមរណភាពចំពោះមុខភរិយារបស់ខ្លួន។
_ គាត់ទាំងពីរនាក់ត្រូវបានសម្លាប់ដោយគ្រាប់កាំភ្លើងពីក្រោយខ្នង។
_ លោក អ៊ែនឌ្រូ ចនសុន ជាអ្នកស្នងដំណែងពីលោក លិងខូលន៍ កើតនៅឆ្នាំ ១៨០៨។
_ លោក លីនដុន ចនសុន ជាអ្នកស្នងដំណែងពីលោក កេណ្ណឺឌី កើតនៅឆ្នាំ ១៩០៩។
_ ចន ប៉ែក ប៑ូត ឃាតកររបស់លោក លិងខូលន៍ កើតនៅឆ្នាំ ១៨៣៩។
_ លី ហាវី អូស្វាល់ ឃាតកររបស់លោក កេណ្ណឺឌី កើតនៅឆ្នាំ ១៩៣៩។
_ ឃាតករទាំងពីរនាក់ត្រូវបានគេលួចសម្លាប់ចោលមុនពេលជំនុំជំរះក្តី។
_ ទីប្រឹក្សាផ្ទាល់របស់លោក លិងខូលន៍ ឈ្មោះ កេណ្ណឺឌី បានជូនយោបល់ដោយទទូចបំផុត សូមកុំអញ្ជើញទៅមើលល្ខោន ជាកន្លែងដែលលោកត្រូវគេបាញ់ប្រហាររូបលោក។
_ ឯទីប្រឹក្សាផ្ទាល់របស់លោក កេណ្ណឺឌី ឈ្មោះ លិងខូលន៍ ក៏បានជូនយោបល់ដោយទទូចបំផុតដូចគ្នា កុំឲ្យអញ្ជើញទៅរដ្ឋតិចសាស់ ដែលជាកន្លែងដែលឃាតករបាញ់ប្រហារដូចគ្នា។ នេះ
ពិតជារឿងមហាចម្លែកពិតមែនដែរឬទេ?
ដកស្រង់ចេញពីសៀវភៅ : ពិភពរឿងប្លែក