ស្ត្រីគ្មានផ្ទះសម្បែងម្នាក់ត្រូវបានចាប់ខ្លួន ពេលកំពុងលេបថ្នាំមេតាហ្វេតាមីននៅលើដងផ្លូវមួយកន្លែងក្នុងទីក្រុង Pattaya។
ប៉ូលិសក្រុង Pattaya ត្រូវបានគេជូនដំណឹងអំពីហេតុការណ៍នេះនៅវេលាម៉ោង ១២ និង ៣០ នាទីរំលងអធ្រាត្រនេះនៅលើផ្លូវ Thep Prasit។
ពេលទៅដល់កន្លែងកើតហេតុ ប៉ូលិស និងកាសែត The Pattaya បានឃើញស្រី្តម្នាក់ឈ្មោះ Suwanit Janmeechai អាយុ ៣៨ ឆ្នាំមកពីខេត្ត Saraburi កំពុងលេបថ្នាំមេតាហ្វេតាមីនខណៈពេលដែលមានមនុស្សកំពុងធ្វើដំណើរឆ្លងកាត់តាមផ្លូវ។ ខណៈពេលដែលប៉ូលិសកំពុងចាប់ខ្លួននាងទៅកាន់ប៉ុស្តិប៉ូលិសក្រុងប៉ាតាយ៉ា នាងបានជេរប្រមាថ និងរើបំរះខ្លួនយ៉ាងខ្លំាង។
បណ្តាញសង្គមក៏បានចែករំលែកវីដេអូរបស់ស្ត្រីម្នាក់នេះដែលកំពុងប្រើប្រាស់គ្រឿងញៀននៅតាមដងផ្លូវផ្សេងទៀតនៅ pattaya ដោយនាងហាក់ដូចជាមិនខ្វល់ថាមានឬមិនមានភ្ញៀវទេសចរថៃនិងបរទេសកំពុងធ្វើដំណើរឆ្លងកាត់នោះទេ៕
កែសម្រួលដោយ៖ ភារ៉ា
ប្រភព៖ the pattaya news