Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ស្រ្តីអាយុ ៧៣ឆ្នាំម្នាក់ត្រូវកូនៗបោះបង់ចោលឱ្យដើរសុំទាននៅស្រុក Banglamung

​អ្នកសារព័ត៌មានក្នុងស្រុកនិងបុគ្គលិកពេទ្យបាន​ឃើញលោកយាយឈ្មោះ Nuchan Malaikham អាយុ ៧៣ ឆ្នាំ​កាលពីម្សិលមិញ​​កំពុងសុំទាននៅម្តុំស្តុប Photisarn ដោយមាន​ហូរឈាមចេញពីស្នាមរបួស​នៅលើជើងទាំងពីររបស់​គាត់។

​លោកយាយបាននិយាយប្រាប់អ្នកសារព័ត៌មានថា ​របួសរបស់គាត់បណ្តាលមកពីជំងឺទឹកនោមផ្អែម​ ហើយគាត់បង្ខំចិត្តកាត់ម្រាមជើងដោយខ្លួនឯងព្រោះ​គ្មានថវិកាទៅមន្ទីរពេទ្យ។ ​លោកយាយបន្តថា ការព្យាបាល​ជំងឺទឹកនោមផ្អែម​ត្រូវតែមានការយល់ព្រមពីសាច់ញាតិប៉ុន្តែគ្មាន​កូនណាម្នាក់មកចុះហត្ថលេខាលើឯកសារព្យាបាល និងនាំគាត់​ទៅមន្ទីរពេទ្យនោះទេ ហើយវាពិតជាឈឺចាប់និងមិនអាចទ្រាំ​បាននោះទេ ជាពិសេស​របួសនៅត្រង់កន្លែងដែលលោកយាយកាត់ម្រាមជើងដោយខ្លួនឯង។ លោកយាយមានកូនចំនួន ៤ នាក់ដែល​បច្ចុប្បន្នបានចាកចេញពីទីក្រុង​  Pattaya ដើម្បីរកការងារធ្វើនៅកន្លែងផ្សេងៗគ្នាបន្ទាប់ពីត្រូវគេបញ្ឈប់ពីការងារព្រោះវិបត្តិកូវីដ១៩។ ថ្មីៗនេះកូនម្នាក់របស់​លោកយាយ​ត្រូវបានចាប់ខ្លួន​ពីបទប្រើប្រាស់គ្រឿងញៀនហើយបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ។

​បច្ចុប្បន្ននេះលោកយាយ​រស់នៅក្នុងផ្ទះមួយដែល​គេបោះបង់ចោលជាមួយកូនប្រសារពីរនាក់​ តែពួកគេ​ឈប់ឱ្យប្រាក់ទៅលោកយាយហើយ ព្រោះមានបញ្ហាសេដ្ឋកិច្ច​។ ​ដូចនេះលោកយាយគ្មានជម្រើសអ្វីក្រៅពី​ដើរសុំទានដើម្បីរស់រានមានជីវិតបន្តនោះទេ។ អ្នកសង្គ្រោះស្ម័គ្រចិត្ត​ឈ្មោះ​ Wachirawit Kaenpirom អាយុ ២៣ ឆ្នាំ ភេទប្រុស ​​បានយកម្ហូបនិងគ្រឿងឧបភោគបរិភោគមកឱ្យ​លោកយាយដើម្បីបំបាត់ភាពអត់ឃ្លាន​ ​ព្រមទាំងបាន​លាងសម្អាតរបួសរបស់​លោកយាយរាល់ថ្ងៃផងដែរចៀសវាងការឆ្លងមេរោគផ្សេងៗ។

លោកយាយបាននិយាយថា «ខ្ញុំសូមថ្លែងអំណរគុណចំពោះជំនួយរបស់អ្នកស្ម័គ្រចិត្ត ដែលធ្វើឱ្យខ្ញុំ​អាច​រស់នៅជាបន្តទៀត។ ចំពោះការព្យាបាលជំងឺទឹកនោមផ្អែម ខ្ញុំនឹងមិនខកខានការណាត់ជួបគ្រូពេទ្យទេ ហើយខ្ញុំ​ព្យាយាមលេបថ្នាំឱ្យបានត្រឹមត្រូវនិង​ទៀតទាត់តាមវេជ្ជបញ្ជា»។

រឿងរ៉ាវរបស់​លោកយាយខាងលើគ្រាន់តែជារឿងមួយក្នុងចំណោម​ចំនួនប្រជាជនដែលគ្មានផ្ទះសម្បែងនិងអស់សង្ឃឹមនៅ​ក្រុង Pattaya ផ្សេងទៀត ​ដែលរងផលប៉ះពាល់​ដោយសារមេរោគកូវីដ១៩៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ the pattaya news

from: https://tnaot.com/km/m/detail/article/9662917