Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មុខមិនស្អាតមានមុនព្រោះអ្នកធ្វើរឿង ៤ យ៉ាងនេះ

គ្រប់គ្នាសុទ្ធតែចង់បានផ្ទៃមុខស្រស់ស្អាត គ្មានមុន និងសរលោងផូរផង់ ប៉ុន្តែបែរជាមើលរំលងពីចំនុចសំខាន់ខ្លះៗដែលនាំឲ្យកើតមុននិងបំផ្លាញ់សាច់មុខខ្លួនឯងទៅវិញ។

កត្តាទាំង ៤ ខាងក្រោមនេះគឺជាហេតុផលមួយដែលអាចធ្វើឲ្យមុនអ្នកកើតមុន៖

១. ស្រោមក្នើយ

ការមិនបោកសម្អាតស្រោមក្នើយញឹកញាប់ធ្វើឲ្យមានបាក់តេរីឬវីរុស ហើយនៅពេលដែលអ្នកគេងស្បែកហើយវាមកតោងលើស្បែកមុខ អាចបង្កឲ្យមានការកើតរមាស់និងជួនកាលកើតមុនបាន។ ដូច្នេះហើយយ៉ាងហោចណាស់អ្នកត្រូវបោកស្រោមក្នើយរាល់ មួយអាទិត្យម្ដងយ៉ាងតិច។

២. ចំណីអាហារ

អ្នកដែលចូលចិត្តទទួលទានស៊ុតច្រើនពេក អាហារមានជាតិហើរខ្លាំង ទំពាំង និងគ្រឿងផ្អាប់ ដែលសុទ្ធតែជាពពួកងាយឲ្យអ្នកកើតមុន។ ដូច្នេះហើយបើសិនជាអ្នកចូលចិត្តអាហារទាំងនេះខ្លាំង ក៏គួរតែកាត់បន្ថយខ្លះទៅ ជាពិសេសលោកអ្នកដែលមានមុខមុនឡើងខ្លាំង។

៣. ប្រើផលិតផលខុសរបៀប

ការប្រើហ្វមលាងមុខមិនមែនចេះតែប្រើៗហើយបានផលនោះទេ ប្រសិនបើលោកអ្នកមិនដឹងពីរបៀបលាងមុខដោយប្រើវាទេ នោះស្បែកមុខអ្នកក៏គ្មានបានផលពីការលាងមុខដែរ។ ដូច្នេះហើយអ្នកគួរតែចាក់ហ្វមលាងនឹងដៃចូលប្រើដៃទាំងពីរផ្គូបចូរគ្នាហើយត្រដុស ៣ ទៅ ៤ ដងឲ្យវាចេញពពុះរួចចាំយកមកត្រដុសលើផ្ទៃមុខថ្នមៗឲ្យបានយ៉ាងតិចណាស់ក៏ ២ នាទីដែរ ហើយហាមដាច់ខាងប្រើក្រចកដៃដុសមុខ។

៤. ដៃប៉ះមុខ

មានមនុស្សច្រើនណាស់ដែលទម្លាក់យកម្រាមដៃអង្អែលមុខ កេះ ឬប៉ះផ្ទៃមុខរបស់ខ្លួន ដោយមិនដឹងនោះទេថាទង្វើរមិនដឹងខ្លួនទាំងនេះអាចបង្កឲ្យមុខរបស់អ្នកកើតមុនបានដោយសារតែម្រាមឬបាតដៃអ្នកមិនប្រាកដថាស្អាតនោះទេ ដូច្នេះហើយចូរជៀសវាងចំណុចនេះឲ្យមែនទែនដើម្បីមុខស្អាតគ្មានមុនទាំងអស់គ្នា។ អត្ថបទដោយ៖ រីតា

from: https://tnaot.com/km/m/detail/article/9662823