Odion Ighalo បានចារឈ្មោះរបស់គេក្នុងប្រវត្ដិសាស្រ្ដក្រុមបិសាចក្រហម Manchester United ក្រោយពីស៊ុតបញ្ចូលទី១គ្រាប់ ក្នុងជំនួប FA Cup វគ្គ៨ក្រុមចុងក្រោយ ដោយយកឈ្នះ Norwich City ២-១ កាលពីថៃ្ងសៅរ៍កន្លងទៅ។
Ighalo ស៊ុត១គ្រាប់បើកឆាកនោះ ធើ្វឲ្យរូបគេក្លាយជាកីឡាករដំបូងគេចាប់តាំងពីលោក Jimmy Hanson កាលពីឆ្នាំ១៩២៥ ដោយស៊ុតបញ្ចូលទីជាប់គ្នា ក្នុងការជាប់បញ្ជីជម្រើស១១នាក់ ចំនួន៤ដងជាលើកដំបូងឲ្យក្លឹប។
សូមបញ្ជាក់ថា កីឡាករដែល United ខ្ចីជើងពី Shanghai Shenhua នេះ នៅមិនទាន់ជាប់ជម្រើសដំបូងនៅឡើយទេក្នុង Premier League៕
ប្រភព៖ Sportbibble