ភ្នំពេញ ៖ ករណីស្ត្រីម្នាក់ធ្លាក់ពីលើអគារខុនដូរ Sky Lar ជាន់ទី២៤ ចុះមកក្រោមបណ្ដាលឲ្យស្លាប់ភ្លាមៗ ទាំងរូបរាងអាក្រាតកាយកាលពីវេលាម៉ោង១និង៣០នាទីយប់ឈានចូល ថ្ងៃទី៥ខែសីហា ឆ្នាំ២០២០នៅចំណុចផ្លូវ៤១ ស្ថិតក្នុងទន្លេបាសាក់ ខណ្ឌចំការមនពេលនេះ ដឹងមូលហេតុពិតប្រាកដហើយ សមត្ថកិច្ចបានបញ្ជាក់ថាជនរងគ្រោះមានឈ្មោះJANG HEYIYOUNG ភេទស្រី មានអាយុ៣២ឆ្នាំ ជាជនជាតិកូរ៉េ ស្នាក់នៅ អាគារខុនដូរ Sky Lar ជាន់ទី២៤ បន្ទប់លេខ៥។
តាមសន្និដ្ឋានរបស់លោកឧកញ៉ាវិជ្ជបណ្ឌិត នង សុវណ្ណរត្ន័ គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ ជនរងគ្រោះស្លាប់ដោយសារធ្វើអត្តឃាតខ្លួនឯងពិតប្រាដកមែន។
បន្ទាប់មកសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ជាជនជាតិចិនទាំង២នាក់ខាងលើយកទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមនរួចមកដោយសារមិនពាក់ពន្ធក្នុងរឿងខាងលើត្រូវបានសមត្ថកិច្ចខណ្ឌចំការមនធ្វើការដោះលែងអោយត្រលប់ទៅវិញផងដែរ សពជនរងគ្រោះត្រូវបានយកទៅរក្សាទុកនៅវត្តទឹកថ្លារងចាំទំនាក់ទំនងទៅខាងស្ថានទូតស្វែងរកគ្រួសារតាមក្រោយទៀត ។ផេង ភាព